ខេត្តសៀមរាប: យោងតាមសេចក្តីសម្រេចលេខៈ ២៥៦/សសរ/២១ រដ្ឋបាលខេត្តសៀមរាបបានសម្រេចដាក់ចេញនូវប្រការសំខាន់ៗមួយចំនួនដូចជា÷

ប្រការ១÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ជាបណ្ដោះអាសន្ន សម្រាប់ រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

ប្រការ២÷

បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាប ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣:

នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ មេឃុំកំពង់ក្តី គណៈកម្មការគ្រប់គ្រងផ្សារកំពង់ក្តី និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារកំពង់ក្តី ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]