រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់រួចមកហើយ អាជី ដែលជាអ្នករកស៊ីលក់ឡេអនឡាញដ៏ល្បី នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលនាពេលថ្មីៗនេះ រូបនាង ត្រូវបានមហាជនមួយចំនួន ធ្វើការរិះគន់ និងសើចចំអកផង ដោយសារតែ នាង បានពោលពាក្យមួយចំនួន ដែលត្រូវបានគេចាត់ទុកថា ជាការលើកតម្កើងអួតហួសហេតុពេក។
ក្នុងនោះ បើតាមបទសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា ជាមួយ អាជី នាពេលថ្មីៗកន្លងមកនេះ នាងឆ្លងឆ្លើយសំនួរ ថា រូបនាង បើទោះបីជានាងងើបពីគេងអត់ងូត ក៏រូបនាងនៅតែស្អាតដែរ ហើយស្អាតបែបធម្មជាតិទៀតផង និងមានដូចជា នៅក្នុងចំណោម នារី ១០ នាក់ នាងស្អាតជាងគេ ៩នាក់ ហើយ ជាដើម។ យ៉ាងណា នៅកិច្ចសម្ភាសន៍មួយដែលផ្តោតសំខាន់ទៅលើការថតស្ពតឱ្យសំអាងការមួយ នៅក្នុងស្រុក ដែលអាជី អះអាងក្តែងៗថា តម្លៃខ្លួននាងការថតស្ពតជាមួយសំអាងនោះ មានតម្លៃដល់ទៅ ៣ ម៉ឺនដុល្លារអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរាល់ការលើកឡើងបែបនេះ បានធ្វើឱ្យមហាជនជាច្រើន មានសើចចំអកទៅលើរូបនាងជាខ្លាំង ដោយខ្លះថា នាងអង្គុយលើចង្អេរលើកខ្លួនឯង ពូកែអួតមិនចេះប្រមាណខ្លួន ក្នុងនោះដែរ ទាំងនៅលើបណ្តាញសង្គម ថែមទាំង បានយកនាង ត្រូល (Troll) ជាមួយពាក្យសម្តីអួតចាក់ទឹកមិនលិច និង រូបភាពមួយចំនួនរបស់នាងទៀតផង។
តែយ៉ាងណា ថ្មីៗនេះ មានមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ កាសែត សារព័ត៍មានចិនមួយចំនួន បានយកព័ត៍មានរបស់អាជី ទៅចុះផ្សាយព្រោងព្រាតផងដែរ។
បើទោះបីជាមហាជនជាច្រើន រិះគន់អាជី យ៉ាងណាក៏ដោយ ក៏រូបនាង ពិតជាមនុស្សដែលរឹងមាំ មិនទន់ខ្សោយ ហើយទោរទន់ទៅតាមពាក្យគេរិះគន់នោះទេ ដោយថ្មីៗនេះ នាងចេញមុខនៅលើបណ្តាញសង្គម ឆ្លើយតបទៅអ្នកទាំងនោះ រួមទាំង ឡាយលក់ផលិតផលរបស់នាងយ៉ាងរំភើយ ដូចសព្វដង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]