ភ្នំពេញ៖ ជាតារាចម្រៀងប្រុសរ៉េបឯករាជ្យមួយរូប លោក ជី ដេវីត សព្វថ្ងៃកំពុងទទួលជោគជ័យខ្លាំងទាំងជីវិតសិល្បៈនិងការរកស៊ីជាពិសេសលោកទទួលបានការងារជាអ្នកតំណាងប្រេនល្បីៗជាច្រើន បូករួមទាំងជីវិតស្នេហាដ៏ស្រស់បំព្រងជាមួយគូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ផងដែរ។
ជាមួយគ្នានេះ ដូចដែរអ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបនេះបានដឹងមកហើយថា នាពេលថ្មីៗកន្លងទៅនេះ លោក ជី ដេវីត ក៏ទើបតែទទួលបានកាដូដ៏ធំក្នុងថ្ងៃគម្រប់ខួបស្នេហារយៈពេល៥ឆ្នាំរបស់លោកពីដៃគូ គឺផ្ទះវីឡារហូតទៅដល់៥ខ្នងជាចំណងដៃនៃក្តីស្រលាញ់របស់លោកជាមួយកញ្ញា ទេព បូព្រឹក្ស ដែលធ្វើឲ្យអ្នកគាំទ្រចូលរួមសាទរមិនស្ទើរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ស្រាប់តែថ្មីៗនេះ តារាប្រុសខ្ពស់សង្ហារូបនេះក៏បានធ្វើឲ្យមហាជនអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើលជាថ្មីជាមួយនឹងការបើកបង្ហាញនូវគំរូហាងខោអាវថ្មីមួយទៀត។ លើសពីនេះទៅទៀត គ្រាន់តែឃើញគំរូហាងនេះក៏ដឹងថាមានលក្ខណហាយសូទាន់សម័យខ្លាំងបាត់ទៅហើយ ដោយរូបភាពរំលេចនូវភាពទាន់សម័យ មានទាំងLogo ឈ្មោះផុសពីជញ្ជីង របស់លោក ជី ដេវីត ផ្ទាល់ មានបូបាច់រចនាបែបទំនើបយុវវ័យ បានឃើញហើយគឺត្រជាក់ចិត្តតែម្ដង៕
សូមទស្សនារូបភាពាខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]