កូរ៉េខាងត្បូង៖ ទោះបីជាព្រឹត្តិការណ៍ នៃការបង្ហាញម៉ូដដ៏ធំបំផុតប្រចាំឆ្នាំ MET Gala បានកន្លងផុតទៅអស់រយៈពេល ប៉ុន្មានថ្ងៃទៅហើយ ក៏ប្រធានបទមួយនេះ នៅតែមានភាពចំនុចរសើប របស់អ្នកនិយមលេងអ៉ីនធឺណែត លើកមកនិយាយគ្រប់ៗ គ្នា។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅលើសហគមនិ៍អ៉ីនធឺណែត អ្នកនិយមលេងបណ្តាញសង្គម បានបង្ហាញប្រតិកម្ម ចម្រូងចម្រាស ពាក់ព័ន្ធទៅនឹង ការតុបតែងភ្នែករបស់ Rosé សមាជិកក្រុម BLACKPINK នៅឯកម្មវិធី MET Gala

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះគេបានលើកឡើងបន្ថែម នៅលើវេទិកាសហគមន៍អនឡាញ ដោយចង្អុលបង្ហាញ នៃខ្សែរបន្ទាត់ដែលគូសនៅពីលើភ្នែករបស់ Rosé តើវានឹងពេញនិយមដែរឬទេ? ដោយគេបានលើកឡើងដោយនិយាយថា វាពិតជាប្លែកខ្លាំង​តែម្តង។

តែទោះជាយ៉ាងណា ក៏មានប្រត្តិកម្មមួយចំនួនផងដែរ ដែលបានលើកហេតុផលថា​ Rosé គូរភ្នែកបែបនេះ មើលទៅដូចចម្លែកទៅវិញ បូករួមទៅនឹង ការផាត់មុខ និងធ្វើសក់ បានធ្វើឲ្យនាងមើលទៅ ដូចមនុស្សងង៉ុយគេង ស្រវឹងស្រាសល់ហាយទៅវិញ គួបផ្សំទៅនឹង រ៉ូបខ្លីបែបសាមញ្ញទៀតផងនោះ វាកាន់តែមិនសមទៅនឹងនាង។

បន្ថែមពីនេះ គេគ្រប់គ្នា បានលើកឡើង មិនត្រឹមតែ ការផាត់មុខ ធ្វើសក់របស់តារាស្រីរូបនេះ ត្រូវបានលុកលុយបែបនេះនោះទេ សូម្បីតែរ៉ូប ខាងប្រ៊េន ក៏បានជ្រើសរើស ជារ៉ូបដែលនាងធ្លាប់បានពាក់ម្តងរួចទៅហើយ វាគួរតែជ្រើសរើសអ្វីដែលល្អប្រសើរជាងនេះ ព្រោះនាងតារាល្បីប្រចាំពិភពលោកម្នាក់ ណាមួយ នេះជាកម្មវិធី MET Gala ធ្វើមើលកម្មវិធីចែកពានរង្វាន់៕

សូមទស្សនារូបភាពខាងក្រោម៖

Rosé
Rosé
Rosé និង Anthony

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]