ហុងកុង៖ ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយបានរាយការណ៍ថា តារាសម្ដែងប្រុស លោក Nicholas Tse មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៣២ លានយ័ន (ប្រហែលជាង ១៤៤ លានដុល្លា) ដែលបានធ្វើឲ្យ តារាហុងកុងរូបនេះ ក្លាយជាសិល្បករដ៏សម្បូរបែបមួយរូប ផងដែរ។ 

ជាក់ស្ដែង ការរកចំណូលបានច្រើនសន្ធឹកសន្ធាប់បែបនេះ មិនត្រឹមដោយសារតែ លោក Nicholas Tse គឺជាសិល្ប ករដ៏ល្បីល្បាញនោះទេ ផ្ទុយទៅវិញ តារាប្រុសរូបនេះ បានប្រកបជំនួញជាច្រើនមុខ ថែមទៀតផង។ Nicholas Tse ទទួលបានភាពល្បីល្បាញនៅពេលមានអាយុ ១៦ ឆ្នាំ ហើយនៅអាយុ ១៩ ឆ្នាំវិញ តារាប្រុសរូបនេះ បានប្រើប្រាស់ចំណូលរបស់ខ្លួន ដើម្បីវិនិយោគលើអចលនទ្រព្យ ហើយយោងតាមប្រភពដដែលនេះ បានបង្ហាញទៀតថា រូបលោកមានហាងជាច្រើនកន្លែង នៅក្នុងទីក្រុងហុងកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើអាជីវកម្មអចលនទ្រព្យនៅឆ្នាំ ២០០៣ លោក Nicholas Tse បានដាក់បញ្ចាំអចលនទ្រព្យ និងខ្ចីប្រាក់ ១ លានដុល្លារហុងកុងទៀត ដើម្បីបង្កើតក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកផ្សាយពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ៦០ ភាគរយនៃទីផ្សារផ្សាយពាណិជ្ជកម្មនៅហុងកុង ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតារាសម្តែងប្រុសរូបនេះដែរ។

នៅឆ្នាំ ២០១២ Nicholas Tse បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យធ្វើម្ហូប ហើយរូបលោក ក៏បានបើកភោជនីយដ្ឋានចំនួន ៦ ជាប់ៗគ្នា នៅក្នុងរយៈពេលកន្លះខែ។ លើសពីនេះតារាសម្តែងរូបនេះ ក៏បានបង្កើតយីហោមួយ ដោយបានផលិតកម្មវិធី ដើម្បីផ្សព្វផ្សាយភោជនីយដ្ឋានរបស់ខ្លួន ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]