ភ្នំពេញ៖ ដូចក្នុងអត្ថន័យបទចំរៀងដ៏ពេញនិយមរបស់លោកខាងលិចនិយាយថា ទំលាប់អាក្រក់ពិបាកកែឡើងណាស់។ ការតិះក្រចកដៃ ញ៉ាំកាហ្វេ មើលទូរទស្សន៍ ទាំងនេះសុទ្ធសឹងតែជាទំលាប់អាក្រក់ ដែលយើងពិបាកគេចចេញ និងយកឈ្នះវា។ ប៉ុន្តែតើលោកអ្នកទទួលស្គាល់ទេថា យើងទាំងអស់គ្នាមានទំលាប់មិនល្អមួយចំនួនធ្វើអោយស្បែកខូច រហូតយើងមិនអាចផ្លាស់ប្តូរបានមកដល់សព្វថ្ងៃនេះ។ ជាអកុសលទំលាប់អាក្រក់ទាំងនេះ វាជាគោលដៅធ្វើអោយស្បែកគ្មានសុខភាពល្អ និងមិនស្រស់ថ្លា។ ដូច្នេះបើយើងកំចាត់ចោលនូវទំលាប់អាក្រក់នេះបានកាន់តែឆាប់ យើងក៏អាចទទួលបានស្បែកមានសុខភាពល្អកាន់តែលឿនដែរ។ ជាចំបងសូមផ្វិតផ្ចង់មើលនូវទំលាប់មិនល្អមួយចំនួន ដែលផ្តល់ផលប៉ះពាល់ដល់ដំណើរលូតលាស់កោសិកា និងការថែទាំស្បែករបស់លោកអ្នកដូចខាងក្រោម៖
១. ការពិសារបារី និងគ្រឿងស្រវឹង៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកទាំងអស់គ្នាដឹងហើយថា កំដៅថ្ងៃ សារធាតុគីមី ថ្នាំជក់ និងជាតិអាល់កុល វាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កោសិការបស់ស្បែក និងនាំអោយស្បែកមានលក្ខណៈប្រែប្រួលខ្លាំង ឬខូចក្នុងកំរិតខ្ពស់។ ពិសារបារីធ្វើអោយត្បៀតសរសៃឈាម ប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់សារធាតុចិញ្ចឹមអុកស៊ីសែនដល់ស្បែកលោកអ្នក។ ស្បែកលោកអ្នកត្រូវការស្រូបយកវីតាមីន ដើម្បីជំរុញភាពស៊ាំនៃស្បែកដូចជា វីតាមីន A ជាដើម ផ្ទុយពីអាកុលដែលមានក្នុងគ្រឿងស្រវឹងចូលទៅបំផ្លាញមុខងារបស់វីតាមីន A នោះប្រព័ន្ធការពារជួរមុខប្រឆាំងនឹងបាក់តេរី និងជំងឺឆ្លង អាចនឹងខ្សោយចុះ ដែលអាចបង្កអោយស្បែកឡើងក្រហម រមាស់ ឬរលាក។ ប្រសិនបើអ្នកពិសារគ្រឿងស្រវឹងម្តងម្កាល វាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ប៉ុន្តែការពិសារទឹកអោយបានច្រើន វាជាការប្រសើរបំផុត។
២. ទទួលទានទឹកមិនគ្រប់គ្រាន់
ជាការពិតណាស់ ញ៉ាំទឹកមិនគ្រប់គ្រាន់នាំអោយខ្លួនប្រាណលោកអ្នកខ្វះសំណើម។ សរុបសេចក្តីមក ស្បែកជាសរីរាង្គធំបំផុត ដូច្នេះទំលាប់ញ៉ាំទឹកមិនគ្រប់គ្រាន់វាមិនត្រឹមតែជះផលអាក្រក់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ស្បែកលោកអ្នកទៀតផង។ តើបញ្ហាស្បែកអ្វីខ្លះដែលលោកអ្នកជួបប្រទះ? បញ្ហាដ៏ធំនោះគឺស្បែកស្ងួត បែកស្រការ ឬស្បែកជ្រីញជ្រួញ។
៣. គេងមិនគ្រប់គ្រាន់៖
ដោយសារតែការមមារញឹកនឹងជីវិតប្រចាំថ្ងៃ យើងតែងតែមានបំណងស្វែងរកកន្លែងសម្រាកអោយបានត្រឹមត្រូវ ម៉ោងគេងអោយបានគ្រប់គ្រាន់ដើម្បីអោយសុខភាពល្អប្រពៃ។ ការកត់សំគាល់ដ៏សំខាន់មួយគឺថា មានតែពេលយើងគេងប៉ុណ្ណោះដែលធ្វើអោយរាងកាយយើងព្យាបាលនឹងជួសជុលឡើងវិញដោយខ្លួនឯង។ គំនិតដូចគ្នាមួយត្រូវបានគេលើកយកមកនិយាយ ការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់ស្បែករបស់យើង។ ជានិច្ចកាលត្រូវចងចាំថា ការគេងចន្លោះពី ៧ទៅ៩ ម៉ោងរៀងរាល់យប់ ផ្តល់អោយស្បែករបស់យើងផលិតនូវសារធាតុចិញ្ចឹមថ្មី (collagen) និងជំរុញ អោយដំណើរឈាមរត់បានល្អ ធ្វើអោយយើងទទួលបានកោសិការស្បែកលូតលាស់ស្រស់ថ្លានៅថ្ងៃបន្ទាប់។
៤. ការបណ្តោយអោយស្បែកស្ងួត ខ្វះជាតិទឹក៖
ពេលដែលលោកអ្នកពិសារទឹក និងគេងអោយបានគ្រប់គ្រាន់ វាអាចជួយថែរក្សាស្បែកយើងបាន។ ពេលដែលស្បែករបស់អ្នកស្ងួត គ្មានសំណើម នោះមានន័យថា អ្នកខ្វះជាតិទឹកក្នុងខ្លួន ហើយក៏ជាសញ្ញាបង្ហាញអោយឃើញពីស្បែកចាស់ជាងវ័យ មានស្នាមជ្រួញ និងបាត់បង់ភាពយឺតនៃស្បែក។ ដូចនេះយើងត្រូវចងចាំថា ការបន្ថែមសារធាតុចិញ្ចឹមដល់ស្បែក គឺជួយអោយស្បែកមានសំណើមជានិច្ច។ អូ! ត្រូវហើយ ពាក្យថា សំណើម ជាកូនសោរដ៏សំខាន់សម្រាប់ព្យាបាលស្បែក ទោះបីជាយើងនៅក្នុង ឬនៅក្រៅផ្ទះក៏ដោយ សូមកុំមើលរំលងក្នុងការផ្តល់សំណើមដល់ស្បែក។
គន្លឹះធ្វើអោយស្បែកមានសំណើម
មានប្រភេទឡេជាច្រើន ដែលជាឡេផ្តល់សំណើមនៅលើទីផ្សារ ប៉ុន្តែចូរជ្រើសរើសយកឡេណា ដែលផ្តល់នូវប្រសិទ្ធភាពរួម ត្រូវនឹងប្រភេទស្បែករបស់អ្នក នោះគឺការទិញនូវឡេវីតាមីន។ ចូរកត់ចំណាំ ឡេ NIVEA Extra White C&A Vitamin មានប្រសិទ្ធភាពយ៉ាងអស្ចារ្យ។ ភាពអស្ចារ្យរបស់ឡេប្រភេទនេះ គឺពិតជាល្អដូចដែលធ្លាប់បញ្ជាក់តាមការផ្សព្វផ្សាយមែន វាផ្ទុកទាំងវីតាមីនC និងវីតាមីនA ដែលមិនត្រឹមតែធ្វើស្បែកលោកអ្នកសនោះទេ ប៉ុន្តែវាថែមទាំងកាត់ន្ថយនូវស្នាមអុចខ្មៅនៅលើស្បែករបស់យើងទៀតផង។
វាក៏ជួយផ្តល់សំណើមដល់ស្បែក ដែលស្ងួត និងស្បែកប្រេះស្រកាបានយ៉ាងល្អឥតខ្ចោះ។ មនុស្សមួយចំនួនដែលបានប្រើហើយសរសើរថា លាបនៅដៃ និងស្បែកតែប៉ុន្មាននាទីធ្វើអោយស្បែកទន់ និងរលោង។ វាក៏បានបង្រ្គប់ជាតិទឹកមកអោយស្បែក។ ជាមួយសារធាតុចិញ្ចឹមដ៏ល្អទាំងនេះ វាជួយការពារស្បែកលោកអ្នកពីកាំរស្មី UV បានផងដែរ។ ដូចនេះសូមណែនាំ ចំពោះការប្រើប្រាស់ឡេប្រភេទនេះជាប្រចាំ ព្រោះវាមានសារធាតុផ្សំដើម្បីទប់ទល់នឹងកាំរស្មី UV៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]