រាជធានីភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីទិន្នន័យនៃបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយនៅថ្ងៃនេះកម្ពុជាបានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន៦៩៣នាក់ និងអ្នកទទួលមរណភាពដោយសារជំងឺកូវីដ១៩ចំនួន១១នាក់ថ្មីបន្ថែមទៀត។

សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២១ នេះកម្ពុជាបានបន្តរកឃើញករណីឆ្លងសរុបចំនួន ១០២១៣៦ នាក់ ខណ:អ្នកដែលជាសះស្បើយមានចំនួន៩៥៨១០ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការ៣កុំ៣ការពារ ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]