ចិន៖ ជាការពិតណាស់ Zhou Xun កើតនៅឆ្នាំ ១៩៧៤ នៅពេលនាងនៅវ័យជំទង់នាងគឺជាតារាម៉ូដែលថតរូបប្រតិទិនចិនដ៏ពេញនិយម ដែលទទួលបានការស្រឡាញ់ដោយភាពវៃឆ្លាតនិងភាពស្រស់ស្អាតរបស់នាង។
ជាមួយគ្នានេះដែរ ដោយសារតែភាពស្រស់ស្អាតរបស់នាង Zhou Xun បានទទួលជោគជ័យជាមួយនឹងការសម្តែងតាមកញ្ចក់ទូរទស្សន៍និងភាពយន្តជាតារាលេចធ្លោបំផុត នៅក្នុងវិស័យភាពយន្តចិន សឹងតែគ្រប់រឿងភាគ នាងតែងបានដើរតួឯកជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងឆ្នាំ២០២១នេះដែរ តារាស្រីរូបនេះ ឈានចូលវ័យ៤៦ឆ្នាំទៅហើយ តែរូបនាងនៅតែ ប្រឡូកក្នុងវិស័យសិល្បៈដដែល និងលេចមុខលើគម្របទស្សនាវដ្តីក៏ដូចជាយីហោគ្រឿងសម្អាងល្បីៗជាហូរហែផងដែរ ។
លើសពីនេះទៅទៀត Zhou Xun បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាមួយនឹងសម្រស់ ដែលមិនមានការផ្លាស់ប្តូរច្រើនទាល់តែសោះ ដោយការលេចមុខ ជាមួយសក់លាបពណ៌ សេះបង្កង់ សម្លៀកបំពាក់តឹងណែន Zhou Xun ដែលបង្ហាញខ្លួននៅក្នុងទស្សនាវដ្តីម៉ូដ Marie Claire ប្រទេសចិន ។គេសង្គេតឃើញ រូបរាងនិងសម្រស់របស់តារាស្រីរូបនេះ ហាក់ដូចជាមិនផ្លាស់ប្តូរតាមពេលវេលាឡើយ នាងនៅក្មេងរក្សាបានរាងស្លីមជាមួយនឹងផ្ទៃមុខគ្មានស្នាមជ្រួញ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]