ចិន៖ អ្នកគាំទ្រវិស័យកម្សាន្ត ជាពិសេស អ្នកចូលចិត្តរឿងភាគចិន ប្រាកដជាជ្រាបច្បាស់ថា Yang Zi គឺសិល្បករស្រីមួយរូប កំពុងតែមានភាពលេចធ្លោបំផុតរបស់ទូរទស្សន៍ចិន និងតែងតែលេចមុខ តាមរយៈការថតស្ប៉តផ្សព្វផ្សាយផលិតផលជាច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ហាក់បីដូចជា ហក់ឡើងគួរឲ្យកត់សម្គាល់ជាខ្លាំង បើប្រៀបធៀប កាលពីប៉ុន្នានឆ្នាំមុន ទោះជាយ៉ាងណា ក្នុងឆ្នាំ ២០២១ នេះ រូបនាង បែរជាមានបញ្ហា ដោយសារតែរឿងអាស្រូវរបស់មិត្តរួមការងារទៅវិញ ដែលធ្វើនាងដូចទទួលថ្មបាក់គេដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង យោងតាម ​​QQ បច្ចុប្បន្ន តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បែរជាសិល្បករដែលរងផលប៉ះពាល់បំផុត ពីឧប្បត្តិហេតុរបស់មិត្តរួមការងារ ក៏ដូចជាការដាក់កម្រិតថ្មីនៃការគ្រប់គ្រងវប្បធម៌ ដោយរឿងថ្មីរបស់នាងមិនអាចចាក់ផ្សាយបានទៅវិញ។

តួយ៉ាងដោយក្នុងនោះ នៅក្នុងរឿងភាគមួយមានចំណងជើង «Psychologist» ដែល Yang Zi ជាតួឯកស្រី តែដោយសារតែមានរឿងដ៏ចម្រូងចម្រាស ពាក់ព័ន្ធនយោបាយ ជាមួយតារាស្រី Janine Chang រួមសម្តែងក្នុងរឿងនេះ វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ក៏ដូចជា ភាគយន្តទាំងមូលតែម្តង ដែលធ្វើតារាស្រីរូបនេះ​ក្លាយជា សិល្បះជាប់ក្នុងបញ្ជីខ្មៅនៅប្រតេសចិន។

ដូចគ្នានេះ រឿងដែលមានចំណងជើងថា «Golden Hairpin» ដឹងតែមិនមានសង្ឃឹម នឹងអាចចាក់ផ្សាយ ដោយសារតែរឿងអាស្រូវផ្លូវភេទ របស់តារាប្រុស Kris Wu រហូតដល់ពេលមិនមានដំណឹងថាគេនឹងថតសារឡើងវិញនោះ ព្រោះគ្មានពាក្យណាមួយ ថាតើតារាប្រុសរូបណា នឹងមកសម្តែងជំនួសនឹង Kris Wu

មិនត្រឹមតែប៉ុណ្ណោះ រឿងភាគដែលនឹងគ្រោងចាក់ ដែលទស្សនិកជនទន្ទឹងរង់ចាំនៅឆ្នាំ ២០២១ រឿង «The oath of love» ត្រូវបានពន្យាពេល និងលុបចោលការចាក់ផ្សាយទៅវិញ ដោយគេត្រូវបានដឹង ព្រោះតួឯកប្រុស Xiao Zhan មានបញ្ហាជាមួយអ្នកគាំទ្រ ជាប់រឿងអាស្រូវ ត្រូវបានធ្វើពហិការដោយទ្រង់ទ្រាយធំ ហេតុដូច្នេះ រឿងភាគធំៗ របស់ស្រីរូបនេះ នៅតែស្រពិចស្រពិលថានឹងអាចចាក់ផ្សាយបានទេ បើសុទ្ធសឹងតែ ពាក់ព័ន្ធនឹងជាមួយរឿងអាស្រូវ តារារួមសម្តែងបែបនេះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Yang Zi
Yang Zi
Yang Zi
Yang Zi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]