ភ្នំពេញ៖ ថ្មីៗនេះ ក្រោយពីមានការសង្ស័យថា ផ្សារភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានការជាប់ពាក់ព័ន្ធ នឹងករណីកូវីដ១៩រួចមក ក្រុមគ្រូពេទ្យបានចុះទៅកាន់ទីតាំងភ្លាមព្រមទាំងសំណាកអ្នកដែលរស់ក្បែរៗនោះ និងអាជីវករនៅផ្សារនោះ ដោយរកឃើញករណីកូវី១៩វិជ្ជមាន។
ដោយឡែក នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវករនៅ ផ្សារភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយសារតែនៅថ្ងៃថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ដែលស្នាក់នៅភូមិសាមគ្គី បានទៅទិញម្ហូបនៅទីតាំងខាងលើជាប្រចាំ មុនពេលមកតេស្តរកមើលមេរោគកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែក លទ្ធផលតេស្តរហ័សលើកទី១ គឺរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០២នាក់ ក្នុងចំណោមអ្នកដែលមកយកសំណាក ១៧១នាក់។
អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]