រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ហើយ អតីតតារាសម្តែងផង និងជាតារាចម្រៀងផង លោក ហេង ប៊ុនលាភ ដែលត្រូវបានមហាជន ស្គាល់រូបលោក តាមរយៈបទចម្រៀងល្បីៗដូចជា ជីដូនកាកី ទឹកភ្នែកស្វាមីស្រីឡង់សេ សឹកហួសព្រោះស្នេហ៍ និង ស្រីក្ងោកមាស ជាដើម ដែល កេរ្តិ៍ឈ្មោះល្បីរន្ទឺ នៅក្នុងសង្គមសិល្បៈខ្មែរនាពេលនោះ។

សូមរំលឹកផងដែរថា លោក ហេង ប៊ុនលាភ បានសម្រេចចិត្តដើរចេញពីវិថីសិល្បៈ កាលពីជាង ១០ឆ្នាំមុន យ៉ាងស្ងប់ស្ងៀម ហើយលោកបែរជា រស់នៅប្រើប្រាស់ជីវិតយ៉ាងសាមញ្ញ នៅជនបទស្រុកស្រែចម្ការ ជាមួយក្រុមគ្រួសារ ហើយលោកមិនដែលប្រាថ្នាចង់វិលត្រឡប់មករកជីវិតបែបហឺរហារនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ​ តាមកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៍មាន តារាញូស លោកបានបង្ហើបឱ្យដឹងថា លោកប្រើជីវិតធម្មតាៗដូចមនុស្សដទៃ។ លោកថា ចង់ប្រើជីវិតធម្មតា ដូចមនុស្សម្នាគ្រប់គ្នា មិនចេះអួតអាងឡើយ ព្រោះលោកថា គ្មានប្រយោជន៍សម្រាប់លោកទេ សំខាន់លោកចង់រាប់ញាតិមិត្តឱ្យបានច្រើន​ ណាមួយ មានតែការប្រើជីវិត និងចរិតសាមញ្ញទេ ទើបលោកងាយស្រួលក្នុងការរស់នៅជាមួយគេឯង។ ក្នុងនោះ លោក ហេង ប៊ុនលាភ មានប្រសាសន៍ថា លោកមិនដែលបោះបង់សិល្បៈនោះទេ តែដោយសារតែកូវីដ១៩ លោកមានការមមាញឹកជាមួយការងារខ្លាំង ណាមួយ ជាមួយបញ្ហាកូវីដ២៩ ផង។

តាមព័ត៍មាន លោកថា លោកមានត្រឹមតែឡានកាមេរីមួយគ្រឿង ដែលលោកបានទិញ តាំងឆ្នាំ២០០១ ដែលលោកតែជិះ ពេលទៅចូលរួមសម្តែងការប្រគុំតន្ត្រី និងទៅណាទៅណី​ នាពេលបច្ចុប្បន្នជាដើម។ បច្ចុប្បន្ននេះ លោក ហេង ប៊ុនលាភ បុត្រាបុត្រី ៣នាក់ ហើយ។

ទន្ទឹមនោះ លោក ហេង ប៊ុនលាភ សព្វថ្ងៃ លោកជាមមាញឹកខ្លាំងណាស់ នៅក្នុងផ្នែករដ្ឋ ដោយលោកបម្រើការងារ ជាមន្ត្រីប៉ូលិស។ គួររំលឹកថា ក្នុងអំឡុងពេលកូវីដ១៩នេះ ជីវភាពរបស់លោក ធម្មតាៗ ដូចគេដូចឯង មិនដុបដាបមិនអស្ចារ្យនោះទេ ម៉ារស់ម៉ារស់៕

លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ និងភរិយា
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ និងគ្រួសារ
លោក ហេង ប៊ុនលាភ 
លោក ហេង ប៊ុនលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]