ចិន៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាល្បីៗជាច្រើន ត្រូវបានប្រើប្រាស់ដោយខុសច្បាប់ដោយពីក្រុមហ៊ុនម៉ាកផលិតផលតូចៗ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយសិល្បករខ្លះ បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុនទាំងនេះ ដើម្បីការពាររូបភាព និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ក៏ដូចជាព្រមានដល់អ្នកគាំទ្រឱ្យមានការប្រុងប្រយ័ត្ននិងចៀសវាងការបោកប្រាស់ពីការយកផលចំណេញ ឬទិញផលិតផលដែលមានគុណភាពអន់ ធ្វើឱ្យប៉ះពាល់ដល់សុខភាព។
យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងស្រី Zhao Liying ក៏ជាសិល្បករមួយរូបក្នុងចំណោមនោះ ដោយយោងតាម ប្រព័ន្ធផ្សព្វផ្សាយចិនមួយ បានរាយការណ៍ថា តុលាការទីក្រុងប៉េកាំង បានចេញសេចក្តីសម្រេចមួយនៅក្នុងករណីដែលតារាស្រីរូបនេះ បានប្តឹងទៅក្រុមហ៊ុនមួយពីបទប្រើប្រាស់រូបភាពខុសច្បាប់ ហើយជាលទ្ធផល សិល្បករស្រីរូបនេះ ក៏បានឈ្នះក្តី ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីការជំនុំជម្រះក្តីរួចមក ក្រុមហ៊ុនមួយនេះ ត្រូវបានបដិសេធការប្តឹង នៅក្នុងករណីរបស់ Zhao Liying ។ ប៉ុន្តែ តុលាការក៏បានតម្កល់សាលក្រម ដែលជនជាប់ចោទនឹងត្រូវសងជំងឺចិត្តដល់រូបនាង នូវចំនួនទឹកប្រាក់ប្រមាណជាង ៤៥០.០០០ យ័ន (ប្រហែលជិត ៧ម៉ឺន ដុល្លា) នៅក្នុងរយៈពេល ១០ ថ្ងៃ។ ជាពិសេស ក្រុមហ៊ុននេះ ព្រមទាំងមានកាតព្វកិច្ចធ្វើការសុំទោសជាសាធារណៈ ហើយធ្វើការដកចេញនូវផលិតផលទាំងអស់ដែលបានលក់ក្រោមឈ្មោះ Zhao Liying នៅលើទីផ្សារ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]