ចិន៖ ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតព្រមទាំងមានសមត្ថភាពនៅក្នុងការងារសិល្បៈសម្ដែង ទើបតារាស្រី Liu Yifei បានទាញយកការចាប់អារម្មណ៍ពីហ្វេនៗអ្នកទស្សនាជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ម៉្យាងវិញទៀត តារាស្រីរូបនេះ ក៏បានធ្វើឲ្យទស្សនិកជនមានភាពរំជើបរំជួលយ៉ាងខ្លាំង ជាមួយនឹងរូបភាពកាលពីមុនៗដែលបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត លេងស្ទាយ៍សក់វែងដ៏ស្រស់ស្អាត ដែលជួយលើកសម្រស់របស់នាង ឲ្យកាន់តែត្រចះត្រចង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណាក្ដី ទន្ទឹមនឹងការទទួលបានការសរសើរពីហ្វេនៗ តារាស្រីរូបនេះ ក៏ទទួលរងនូវការរិះគន់ពីមនុស្សមួយចំនួន នៅពេលដែលបានឃើញរូបភាពមួយ ដែលនាងបានប្ដូរស្ទាយ៍ទៅជាសក់ខ្លី និងធ្វើឲ្យសម្រស់របស់នាងហាក់ដូចបាត់បង់​ ព្រមទាំងមើលទៅមានភាពសាមញ្ញធម្មតា មិនមានភាពលេចធ្លោថែមទៀតផង ដែលធ្វើឲ្យមានការឆ្លើយតបពីទស្សនិកជនជាច្រើន បានសំណូមពរកុំឲ្យនាងប្ដូរម៉ូតសក់ ដើម្បីមើលទៅប្លែកបែបនេះទៀត៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei
ស្ទាយ៍សក់ខ្លី របស់​ Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]