រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងក្បាលត្រង៉ោលដ៏ល្បីមួយរូប លោក សាន ជឿន ត្រូវមហាជនអ្នកគាំទ្រ ស្គាល់ សាន ផានិត ដែលក្នុងនោះ តារារូបនេះ បានបន្សល់នូវបទចម្រៀងមួយបទចំណងថា ទូរស័ព្ទប្រាប់ផង ដែលទទួលបានការគាំទ្រនិងភាពល្បីល្បាញភ្លូកទឹកភ្លូកដី នៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបថា តារាចម្រៀងរូបនេះ បានបាត់ខ្លួនចេញពីវិស័យសិល្បៈរាប់ឆ្នាំមកហើយ គិតមកទល់ពេលនេះ ប្រមាណជា២០ឆ្នាំជាងហើយ ព្រោះតែលោក បានដើរខុសផ្លូវប្រើប្រាស់គ្រឿងញៀន ឃ្លាតឆ្ងាយពីវិថីសិល្បៈចម្រៀង ហៅលែងត្រឡប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ យោងតាមបទសម្ភាសន៍មួយជាមួយ សិល្បករកម្ពុជា និងសង្គម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សាន ផានិត បានបង្ហើបឱ្យដឹងថា មូលហេតុដែលឈាននាំឱ្យលោក ប្រើប្រាស់គ្រឿងញៀននេះ ព្រោះតែលោកសប្បាយមួយពេល សេពគប់ជាមួយមនុស្សនាំដើរផឹកស៊ី សង្គមអូសទាញ ចុងក្រោយ លោកបានផ្តាច់ទំនាក់ទំនងជាមួយមនុស្សដែលនាំលោកទៅសេពគប់រករឿងមិនល្អ រហូតលោកកែប្រែខ្លួន សាងភ្នួសជាព្រះសង្ឃ ហើយជីវិតលោកបាន ផ្លាស់ប្តូរ ក្រោយលោកបានសាងគ្រួសារជាមួយភរិយារបស់លោក។
សូមបញ្ជាក់ផងដែរថា តារាចម្រៀង សាន ផានិត បានផ្លាស់ប្រែជីវិតឈប់ពាក់ព័ន្ធជាមួយមនុស្ស មិនល្អ ហើយទៅរស់នៅខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ ជាទីដែលសាងជីវិតថ្មី ជាមួយប្រពន្ធកូន ជាម្ចាស់ហាងលក់ស្បែកជើងជជុះ និងលក់តាមអនឡាញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]