បរទេស៖ ចាប់តាំងពីដំណើរកម្សាន្តជាមួយតារាចម្រៀងរ៉េប Kanye West កាលពីខែមិថុនា តារាម៉ូដែល Irina Shayk យកបាននិយាយជាលើកដំបូងអំពីពាក្យចចាមអារ៉ាមស្នេហាប៉ុន្តែជាមួយនឹងចម្លើយមិនច្បាស់លាស់។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី HighSnobiety នៅពេលត្រូវបានសួរអំពី Kanye West អ្នកម្តាយកូនមួយរូបនេះ បានឆ្លើយតបថាទាក់ទង ទៅនឹងទំនាក់ទំនង ស្នេហាស្រពិចស្រពិលមួយនេះ ដោយបាននិយាយថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង តារាស្រីរូបនេះ តែងតែនិយាយយ៉ាងតឹងរ៉ឹង អំពីជីវិតឯកជនរបស់នាង ដោយបានលើកឡើងថា ជីវិតឯកជនគួរតែត្រូវបានរក្សាទុកជាលក្ខណៈឯកជន មិនគួរនរណាត្រូវបានដឹងនោះទេ ជាពិសេសនោះ មិនបាច់ចង់ដឹង និងចង់ឬ ពីជីវិតឯកជនរបស់អ្នកដទៃ។
ត្រឡប់ទៅវិញ អតីតតារាម៉ូដែល Victoria's Secret ត្រូវបានគេឃើញសម្រាកវិស្សមកាលនៅរមណីយដ្ឋានមួយក្នុងទីក្រុង Provence ប្រទេសបារាំងរយៈពេលបីថ្ងៃជាមួយតារាចម្រៀងរ៉េប Kanye West ក្នុងឱកាសខួបកំណើតរបស់ពោះម៉ាយរូបនេះ (ថ្ងៃទី ៨ ខែមិថុនា) ។
ទៀតសោត លើសពីនេះ ពួកគេបានឡើងយន្តហោះផ្ទាល់ខ្លួនដើម្បីត្រលប់ទៅទីក្រុងញូវយ៉កនៅថ្ងៃទី ១០ ខែមិថុនានៅពេលនោះសារព័ត៌មានហូលីវូដទាំងអស់បានបញ្ជាក់ថា Kanye West កំពុងតែដើរតាមយកចិត្តពី តារាម៉ូដែលជនជាតិ រុស្សីរូបនេះ។
ទោះយ៉ាងណា ត្រឹមខែសីហាប្រភពជាច្រើនបានបង្ហាញថាគូស្នេហ៍តារាមួយគូនេះបានបែកបាក់គ្នាហើយបានត្រលប់មករកទំនាក់ទំនងមិត្តភក្តិប្រុសស្រីវិញ។ យ៉ាងណាមិញ ក៏មានប្រភពបាននិយាយថា អ្នកទាំងពីរគ្មានទំនាក់ទំនងស្នេហាអ្វីនោះទេ គ្រាន់តែមានអារម្មណ៍ល្អ រាប់អានគ្នាដូចមិត្តភក្តិតែប៉ុណ្ណោះ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]