រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ ឬអត់នោះ គឺត្រូវស្ថិតលើការសិក្សាពីភាពចាំបាច់ ឬតម្រូវការ និងស្ថានភាពវិវឌ្ឍន៍នៃជំងឺកូវីដ១៩។ បើតម្រូវការចាក់មែននោះ គឺរដ្ឋនៅតែជាអ្នករ៉ាប់រងខ្ពស់លើការចាក់ តែក៏ចង់ឱ្យវិស័យឯកជនចូលរួមសម្រាលការលំបាកជាមួយរាជរដ្ឋាភិបាលផងដែរ។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងសំណួររបស់អ្នកព័ត៌មានពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ ដែលបានចោទសួរក្នុងសន្និសីទព័ត៌មានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុចាប់ពី ៦ឆ្នាំ ទៅ១២ឆ្នាំ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
សូមជម្រាបថា ដើម្បីបង្កើតភាពសុាំក្នុងសង្គម និងការពារសុខភាពពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៣ដំណាក់កាលហើយ។ ដំណាក់ទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងលើ។ ដំណាក់កាលទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។ ដំណាក់កាលទី៣ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចាក់ជូនកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មានថ្ងៃទី១៧ ខែកញ្ញា នេះ ក៏បានប្រកាសដាក់ចេញគោលការណ៍ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋគ្រប់រូប ដែលបានចាក់វ៉ាក់សាំងចំនួន២ដូសរួចរាល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]