ភ្នំពេញ៖ ធនាគារ ហ្វីលីព ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន EDEEL (Cambodia) Plc ក្នុងការផ្តល់ជូនម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញាដល់អតិថិជនកម្ពុជា ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ធនាគារ ក្នុងការផ្តល់ជូនមធ្យោបាយទូទាត់តាមអនឡាញប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ពិធីចុះអនុស្សរណៈនេះ ប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ដោយមានការចូលរួមពីតំណាងរបស់ស្ថាប័នទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈអនុស្សរណៈយោគយល់គ្នានេះ អតិថិជនរបស់ EDEEL (Cambodia) Plc នឹងអាចធ្វើការស្នើសុំម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញា ដែលផ្តល់ដោយធនាគារ ហ្វីលីព។ ម៉ាស្ទ័រកាតនិម្មិតនេះផ្តល់ជូនមុខងារ និងសេវាកម្មដូចគ្នានឹងម៉ាស្ទ័រកាតនិម្មិតធនាគារ ហ្វីលីព ដែលមានស្រាប់ ប៉ុន្តែមានភាពខុសគ្នា ដោយមានភ្ជាប់ម៉ាកសញ្ញារបស់ EDEEL នៅលើកាត បន្ទាប់ពីអតិថិជនចុះឈ្មោះបង្កើតកាតនោះលើកម្មវិធីធនាគារចល័ត Phillip Mobile។
ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖
លោក ម៉ាច បានបន្ថែមថា៖
លោក Andrey Krivoshein អគ្គនាយកក្រុមហ៊ុន EDEEL បានមានប្រសាសន៍ផងដែរថា៖
លោក Krivoshein បានបន្ថែមថា៖
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០៩ ក្រោមឈ្មោះ ហ្វ័ង ឌីប៊ីអេស បន្ទាប់មកនៅឆ្នាំ ២០១៤ ក្រុមហ៊ុន ហ្វីលីពកាពីតាល់ បានទិញយកភាគហ៊ុននឹងប្តូរឈ្មោះជា ធនាគារ ហ្វីលីព។ ធនាគារ ផ្តល់ជូនសេវាកម្ម និង ផលិតផលហិរញ្ញវត្ថុដ៏សំបូរបែបតាមតម្រូវការរបស់សារជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។
ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅ ១៥ ប្រទេស។
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជមួយមានសាខាច្រើនជាងគេនៅកម្ពុជា(៨៨សាខា)។ធនាគារ ហ្វីលីព ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ផ្តល់ជូនផលិតផលនិងសេវាកម្មឌីជីថលជូនដល់អតិថិជនរបស់យើងផងដែរដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍សេវាធនាគារលំដាប់អន្តរជាតិដែលល្អបំផុត។
ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ https://www.phillipbank.com.kh
អំពី EDEEL (Cambodia) Plc
Edeel (Cambodia) PLC បានបង្កើតឡើងនៅឆ្នាំ ២០១៧ ហើយនៅខែកុម្ភៈឆ្នាំ២០២០ Edeel (Cambodia) PLC បានរួមបញ្ចូលគ្នាជាមួយ Paygo Sea (Cambodia) PLC ។ Edeel (Cambodia) PLC បានចាប់ផ្តើមផ្តល់សេវាកម្មហិរញ្ញវត្ថុ ក្រោមម៉ាកសញ្ញា Paygo គាំទ្រដោយ Edeel ។
Edeel (Cambodia) PLC បានផ្តល់សេវាកម្មទូទាត់ ដោយផ្តោតលើដំណោះស្រាយផ្នែកសេវាធនាគារ ឌីជីថលសម្រាប់អាជីវកម្មនិងអាជីកម្ម(B2B) អាជីវកម្មនិងពាណិជ្ជកម្ម(B2C) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនបានឆ្លងកាត់ការអភិវឌ្ឍផ្នែកឌីជីថល និងមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីផ្តល់សេវាកម្មឌីជីថលជាច្រើនដល់អតិថិជនរបស់ខ្លួន។
ព័ត៌មានលម្អិតអំពី Edeel (Cambodia) PLC សូមចូលទៅកាន់តំណរភ្ជាប់: https://paygo.com.kh៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]