ជំងឺគាំងបេះដូងកើតឡើងនៅពេលលំហូរឈាមដែលដឹកនាំអុកស៊ីសែនទៅកាន់បេះដូងត្រូវបានកាត់បន្ថយ ឬស្ទះ ព្រោះសរសៃឈាមបេះដូងរួមតូចដោយសារមានកំណកជាតិខ្លាញ់ (កូលេស្តេរ៉ុល និងសារធាតុដទៃទៀត)។ បើធៀបទៅនឹងបុរស ស្ត្រីមានបេះដូង និងសរសៃឈាមបេះដូងតូចជាង ដូច្នេះអាការៈគាំងបេះដូងរបស់បុរស និងស្ត្រីក៏អាចខុសគ្នាដែរ។ តើអាការៈគាំងបេះដូងរបស់បុរសនិងស្ត្រីខុសគ្នាដូចម្តេចខ្លះ?
រោគសញ្ញាគាំងបេះដូងរបស់ស្ត្រីមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ឈឺទ្រូង ប៉ុន្តែមិនកើតឡើងគ្រប់ពេល
- ណែនទ្រូងឬឈឺពោះ
- ឈឺចាក់ទៅថ្គាម ក ឬខ្នងផ្នែកខាងក្រោយ
- ចង្អោរ ឬក្អួត
- ហត់
- សន្លប់
- ពិបាករំលាយអាហារ
- អស់កម្លាំងខ្លាំង
- បែកញើសត្រជាក់
- ធេងធោង
រោគសញ្ញាគាំងបេះដូងរបស់បុរសមានដូចជា៖
- ឈឺទ្រូង ឬមានណែនទ្រូង
- ឈឺថ្គាម ក ឬខ្នង
- ចង្អោរ ឬក្អួត
- ហត់
រោគសញ្ញាគាំងបេះដូងទូទៅបំផុតរបស់បុរស និងស្រ្តីគឺការចុកទ្រូង ប៉ុន្តែស្ត្រីអាចនឹងមិនលេចចេញរោគសញ្ញាឈឺ ឬណែនក្នុងទ្រូង។ ដូចគ្នាដែរ សញ្ញាព្រមានមិនសូវច្បាស់មួយចំនួនក៏អាចកើតមានលើស្រ្តូដែរ ដូចជា ហត់ ធេងធោង អស់កម្លាំងខ្លាំង ពិបាករំលាយអាហារ និងឈឺក ថ្គាម បំពង់ក ទ្រូងផ្នែកខាងក្រោម ឬខ្នងផ្នែកខាងក្រោយ។ សញ្ញាព្រមានទាំងនេះអាចមានលក្ខណៈស្រាល ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ព្រោះការដឹងមុនអាចជួយសង្គ្រោះជីវិតយើងបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]