ភ្នំពេញ៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីផងដែរ។ ជាមួយនឹងសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងនេះ foodpanda នៅតែងតែព្យាយាមពង្រឹង និងអភិវឌ្ឍនសេវាកម្មរបស់ខ្លួនបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត ជាពិសេសក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ១៩ នេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី១៩ ខែកញ្ញា នេះ foodpanda ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់មុខងារដ៏ថ្មីស្រឡាងមួយនៅក្នុងកម្មវិធីទូរសព្ទរបស់ខ្លួនថែមទៀតគឺ pandamart។
មុខងារថ្មីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ foodpanda ទាំងអស់ ពោលអ្នកទាំងអស់គ្នាអាចរកកុម្ម៉ង់ទំនិញជាច្រើនដល់ទៅជាង ៣០០០មុខ ឯណោះ។ កាន់តែងាយស្រួល កាន់តែសុវត្ថិភាព ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត មិនឲ្យលើសពី ៣០នាទីនោះទេ។
ចំណែកការប្រើប្រាស់មុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda គឺពិតជាមានភាពងាយស្រួលមែនទែន ដោយអ្នកលោកអ្នកគ្រាន់តែបើក App foodpanda ហើយចុចទៅលើផ្នែកដែលមានពាក្យថា គ្រឿងទេសនិងច្រើនទៀត (ឬ Grocery and more ជាភាសាអង់គ្លេស) នោះនឹងឃើញមានឈ្មោះហាងជាច្រើន ដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសកុម្ម៉ង់ទំនិញតាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារ និងភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារៈផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាង និងទំនិញជាច្រើនមុខទៀតដល់ទៅជាង ៣០០០ប្រភេទ ផងដែរ។
ហើយអ្វីដែលកាន់តែពិសេសនោះគឺ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ រាល់អតិថិជនដែលធ្វើការកុម្ម៉ង់តាម pandamart នឹងមានឱកាសក្នុងការឈ្នះរង្វាន់ជាច្រើនដូចជា Play station 5, iPad pro, JBL speaker និងរង្វាន់ផ្សេងៗជាច្រើនទៀត។ មួយវិញទៀតសម្រាប់អតិថិជនដែលធ្វើការកុម្ម៉ង់ពីកម្មវិធី foodpanda ជាលើកដំបូងអ្នកលោកអ្នកអាចប្រើប្រម៉ូកូដ MART នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ $2 ក្នុងការកុម្ម៉ង់ចាប់ពី $7 ឡើងទៅ។
ជាការពិតណាស់ foodpanda កំពុងតែផ្តល់ភាពងាយស្រួលជាច្រើនដល់អតិថិជន ពោលអ្នកទាំងអស់គ្នាមិនចាំបាច់ចេញក្រៅក៏អាចកុម្ម៉ង់ម្ហូបអាហារឆ្ងាញ់ៗ របស់របរប្រើប្រាស់ និងទំនិញជាច្រើនមុខ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ រួមជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត និងមានការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ផងដែរ។
- ដោនឡូតកម្មវិធី foodpanda ឥឡូវនេះ៖ http://onelink.to/fpkh
- Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប្រម៉ូកូដបញ្ចុះតម្លៃជាច្រើនមុនគេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]