ចិន៖ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា កន្លងទៅនេះ យោងតាម ទំព័រដ៏ល្បីមួយបានរាយការណ៍ថា មានអ្នកប្រមាញ់រូបថតបានចាប់យករូបភាពរបស់តារាសម្ដែងប្រុស លោក Feng Shaofeng និងកូនប្រុសបានលេចមុខនៅហាងលក់រថយន្តមួយនៅទីក្រុងប៉េកាំង ព្រមទាំងជាពេលវេលាដ៏កម្រមួយ ដែលអតីតស្វាមីរបស់តារាស្រី Zhao Liying បានបង្ហាញខ្លួនជាមួយនឹងកូនប្រុស។

យ៉ាងណាមិញ នៅក្នុងនោះដែរ តារាប្រុសរូបនេះ ស្រាប់តែបានបង្កភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមដោយសារតែសកម្មភាពតូចតាចមួយ បន្ទាប់ពីចុះពីឡានភ្លាម លោក​ Feng Shaofeng និងអ្នកបើកបរហាក់ជាប់រវល់រៀបចំរបស់របរនៅពីក្រោយឡាន ដោយទុកកូនប្រុសរបស់ខ្លួនអង្គុយយ៉ាងស្រួលនៅក្នុងឡានលេងដោយខ្លួនឯង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីនោះ តារាប្រុសរូបនេះ បានទៅនិយាយជាមួយកូនប្រុសរបស់ខ្លួនមួយសន្ទុះ បន្ទាប់មកក៏ចូលទៅខាងក្នុងហាងលក់រថយន្ត ដែលធ្វើឲ្យមនុស្សជាច្រើន បានថ្កោលទោសចំពោះអាកប្បកិរិយានៃការទុកកូនប្រុសតូចចោលតែម្នាក់ឯងឲ្យនៅជាមួយនឹងអ្នកបើកបរ ដែលកំពុងតែរវល់រៀបចំរបស់របរលើឡានរបស់ខ្លួន ថែមទៀតផង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying និង អតីតស្វាមី Feng Shaofeng
Zhao Liying និង អតីតស្វាមី Feng Shaofeng
រូបភាពដែល Feng Shaofeng ទុកកូនចោលក្នុងឡានតែឯង
រូបភាពដែល Feng Shaofeng ទុកកូនចោលក្នុងឡានតែឯង
រូបភាពដែល Feng Shaofeng ទុកកូនចោលក្នុងឡានតែឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]