រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀង សួស វីហ្សា និងស្វាមី បាន​បង្កើតមុខរបរថ្មី គឺលក់កាបូបតាមអនឡាញ ដោយការផ្សាយបន្តផ្ទាល់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានហ្វេនៗជាច្រើន ចូលចិត្តទិញនិងទស្សនា ម្តងៗយ៉ាងច្រើននាក់។

ជាមួយគ្នានេះ កាលពីយប់មិញនេះ នរណាៗក៏ភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ដែរ ក្រោយពេល គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា និងស្វាមី Liveលក់ម្តង មានអ្នកទស្សនារហូតដល់ ១២ម៉ឺននាក់ ដែលចំនួននេះ ត្រូវមហាជនលើបណ្តាញសង្គម គិតថា​ ជាតួលេខច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការLive នៅកម្ពុជា ដោយចំនួនច្រើនមែន តែគ្មានការជេរហែកហួរគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ចំនួន១២ម៉ឺននាក់នេះ ជាចំនួនអ្នកទស្សនា ដែលចូលមកមើល ហើយសប្បាយចិត្តនិងផ្ទុះសំណើច ដោយសារតែ ការលេងសើចរបស់គូស្វាមីភរិយាមួយគូនេះ ជាពិសេសគឺ លោក ថមមី ស្វាមីតារាស្រីរូបនេះ ក្នុងការសម្តែងជាតួស្រីញិកញ៉ុក ដោយគ្រាន់តែបើកLiveភ្លាម អ្នកទស្សនាលោតដល់ចំនួននេះនៅប៉ុន្មាននាទីក្រោយ តែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង សួស វីហ្សា និងស្វាមី  
  តារាចម្រៀង សួស វីហ្សា និងស្វាមី  
  តារាចម្រៀង សួស វីហ្សា និងស្វាមី  
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា