បរទេស៖ ថ្មីៗនេះ ខាងទស្សនាវដ្តីមួយបានបោះពុម្ពរូបថតស៊េរីថ្មី របស់តារាសម្ដែង Angelina Jolie ដែលក្នុងនោះ តារាហូលីវូដរូបនេះ បានបង្ហាញកាយវិការ អង្គុយនៅលើជណ្តើរ ភ្នែកសម្លឹងមើលទៅក្នុងកាមេរ៉ាយ៉ាងជ្រៅគួរឲ្យទាក់ទាញ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហោះនេះ Angelina Jolie ថែមទាំងត្រូវបាន គេពណ៌នាថា ជានារីដែលមានភាពសាមញ្ញាតែមានមន្តស្នេហ៍ខ្លាំង ព្រមទាំងភាពពិសេសនៃបុគ្គលិកលក្ខណៈដែលលេចចេញនូវភាពរឹងមាំ តែមិនក្រអឺតក្រទមនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត រូបនាងថែមទាំងទទួលបាននូវការរសរសើរពីសម្រស់ នៅអាយុ ៤៦ ឆ្នាំ ដែលនៅតែចាត់ទុកថា ស្រស់ស្អាត និងទាក់ទាញ និងជាសម្រស់ដែលស្ត្រីជាច្រើនប្រាថ្នាចង់បាន ជាមួយនឹងមុខមាត់មានបបូរមាត់ក្រាស់និងច្រមុះខ្ពស់ស្ដើងបែបនេះ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
រូបភាពថ្មីរបស់ Angelina Jolie
រូបភាពថ្មីរបស់ Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]