កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តអ្នកគាំទ្រជ្រាបច្បាស់ថា កាលព្រឹកថ្ងៃទី ១៤ ខែកញ្ញា តារាចម្រៀងប្រុសសកល BTS មានមហាកិត្តិយស ដែលបានបង្ហាញខ្លួននៅឯសេតវិមាន ដើម្បីជួបប្រធានាធិបតីប្រចាំប្រទេស នៅក្នុងពិធីតែងតាំងជាបេសកជនពិសេសរបស់ប្រធានាធិបតី សម្រាប់មនុស្សជំនាន់ក្រោយនិងវប្បធម៌នាពេលអនាគត។
ជាក់ស្តែង កាលពីនៅល្ងាចថ្ងៃទី ១៨ ខែកញ្ញាក្រុមប្រុសសង្ហាទាំង ៧រូបនេះ មានវត្តមាននៅអាកាសយានដ្ឋានអ៊ីនឈុន Incheon ដើម្បីទៅកាន់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរូបភាព សមាជិកទាំងអស់ បានកាន់លិខិតឆ្លងដែនការទូតដ៏មានឥទ្ធិពលនៅក្នុងដៃរបស់ពួកគេ ជាមួយនឹងម៉ូតខោអាវ ប្រេ៊នលំដាប់ LV ពីក្បាលដល់ចុងជើងតែម្តង ដែលធ្វើឲ្យពួកគេ ទទួលបានក្រសែភ្នែក ពីមហាជនទាំងពួង ថ្វីត្បិតតែពួកគេទាំងអស់គ្នាពាក់ម៉ាស់ ដើម្បីបិទបាំងមុខក៏ដោយ
លើសពីនេះទៀតសោត នេះជាការចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងតួនាទីថ្មីរបស់ពួកគេ ក្នុងការតំណាងជាតិទាំងមូល ជាមួយគ្នានេះដែរ អ្នកគាំទ្រមានការរំភើបយ៉ាងខ្លាំងណាស់ដែរ ព្រោះវាអស់រយៈពេលយូរណាស់មកហើយ ដែល BTS ខកខានចេញទៅក្រៅប្រទេស បង្ហាញខ្លួននៅអាកាសយានដ្ឋានបែបនេះ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]