តៃវ៉ាន់៖ កាលពីថ្ងៃទី ១៨ ខែកញ្ញាកន្លងទៅនេះ យោងតាមសារព័ត៌មានមួយ បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Wang Leehom បានធ្វើការសុំទោសដល់អាជ្ញាធរប្រឆាំងការរីករាលដាលនៃជំងឺឆ្លង នៅតៃវ៉ាន់ ព្រមទាំងទស្សនិកជនជាច្រើន ដែលខ្លួនបានរំលោភលើបទបញ្ជា។ 

មិនត្រឹមតែប៉ុណ្ណោះ ខាងអភិបាលរងក្រុងតៃប៉ិ បាននិយាយថា លោក Wang Leehom បានបំពានបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីត្រឡប់មកពី អាមេរិកវិញ រួមទាំងសិល្បករផ្សេងទៀត ដែលពាក់ព័ន្ធ ក៏នឹងត្រូវដាក់ទណ្ឌកម្ម ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការសុំទោស និងបាននិយាយថា៖ ខ្ញុំសុំទោសដោយស្មោះ។ ការធ្វេសប្រហែសរបស់ខ្ញុំអាចបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពសង្គមត្រូវបានបំផ្លាញ។ ខ្ញុំទទួលយកការដាក់ទណ្ឌកម្មទាំងអស់ពីរដ្ឋាភិបាល ។

នៅថ្ងៃដដែលនោះ ការិយាល័យសុខាភិបាលទីក្រុងតៃប៉ិបាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីសាធារណជន ហើយពួកគេកំពុងពិភាក្សា ដើម្បីធ្វើការផាកពិន័យ ទៅដល់លោក Wang Leehom ។​ នេះបើយោងតាមអភិបាលរងក្រុងតៃប៉ិ បានលើកឡើងថា តារាប្រុសរូបនេះ អាចនឹងប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ ហើយការដាក់ទណ្ឌកម្មនេះនឹងត្រូវប្រកាសនៅដើមសប្តាហ៍ក្រោយ ដោយគ្មានការអនុគ្រោះ ឬការលើកលែងចំពោះតារាល្បីៗ ឡើយ ។

កួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ លោក Wang Leehom បានត្រលប់មកពីអាមេរិក ទៅតៃវ៉ាន់វិញ ហើយដោយយោងតាមបទបញ្ជា លោកនឹងត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃនៅមណ្ឌលសុខភាព និង ៧ ថ្ងៃទៀតនៅឯផ្ទះ។ ប៉ុន្តែ បន្ទាប់ពីចាកចេញពីកន្លែងធ្វើចត្តាឡីស័ក តារាចម្រៀងប្រុសរូបនេះបានទៅផ្ទះមិត្តៗ រៀបចំពិធីជប់លៀង ជាមួយគ្នា ដោយមិនគោរពតាមបទបញ្ជាប្រឆាំងនឹងការរីករាលដាល បណ្តាលឱ្យផ្ទុះការរិះគន់នៅលើបណ្តាញសង្គម៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom
Wang Leehom
Wang Leehom
Wang Leehom និង មិត្តៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]