កម្សាន្ត៖ ពិតណាស់ កញ្ញា រចនា រ៉ាវ៉ាឌី សព្វថ្ងៃជាតារាសម្តែងពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យ បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតផងនោះ​បានធ្វើឱ្យកេរ្តិ៍ឈ្មោះ នាងកាន់តែលេចធ្លោ និង រីកដូចផ្កាត្រូវទឹកសន្សើមអញ្ចឹង។  

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះតារាដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានមហាជនសង្កេតឃើញថា កញ្ញាមានភាពសកម្មមែនទែនក្នុងវិថីសិល្បៈ។ ចំណុចដែលឱ្យគួរឱ្យកត់សម្គាល់នោះ មានវត្តមាននៅក្នុងខ្សែភាពយន្តជាច្រើន ទាំងតួឯក ទាំងតួកាច និង ស្លូតបូតជាដើម។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រទួលស្គាល់ និង លាន់មាត់សរសើរគ្រប់ៗគ្នាថា មានទេពកោសល្យពីកំណើត គួបផ្សំជាមួយសម្ផស្សស្អាតសោភា ផងនោះ បានធ្វើឱ្យកញ្ញាល្បីកាន់តែខ្លាំងតែម្តងហើយ។

ជាក់ស្ដែង រចនា រ៉ាវ៉ាឌី ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៀត ដោយកញ្ញាទើបតែបានបង្ហោះនូវរូបភាពថ្មីជាច្រើនសន្លឹក នៅលើទឹកដីខេត្តកោះកុងអមជាមួយនឹងទេសភាពទឹកធ្លាក់តាតៃដ៏ថ្លាឆ្វេងខៀវស្រងាត់ រំលេចនូវសម្រស់ដ៏ស្រស់សោភា បូករួមនឹងសម្លៀកបំពាក់អាវក្រៅពណ៌សសំយ៉េសស្មា បញ្ចេញភាពស៊ិចស៊ីបន្ថែមទៀតនោះរឹតតែធ្វើឲ្យ តារាស្រីខ្ពស់ស្រលះរូបនេះទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនលង់នឹងនាងមើលសឹងមិនចង់ដាក់ភ្នែកទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]