កម្សាន្ត៖  ជឿជាក់ថា ប្រិយមិត្តប្រហែលជានៅចាំបាន កុមារី រ៉ន ចាន់ឌីន ដែលកាលពីឆ្នាំ ២០១៧ នាងជាបេក្ខជនដ៏មានសមត្ថភាពម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១។  

ជាមួយគ្នានេះ ចាន់ឌីន ក៏ជាក្មេងស្រីម្នាក់ ដែលទស្សនិកជន ចាប់អារម្មណ៍និងកោតសរសើរមិនដាច់ពីមាត់ អំពីទេពកោសល្យរបស់ក្មេងស្រីរូបនេះថា ទោះមានអាយុតិចពិតមែន តែសមត្ថភាពរបស់នាង ពិតជាអស្ចារ្យ ដោយអាចបកស្រាយ​បទចម្រៀងបែបមរតកដើម បានយ៉ាងពីរោះ និងក្រអួនក្រអៅ មិនចាញ់តារាជើងចាស់ប៉ុន្មានទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើទោះបីជាការប្រលងបានបញ្ចប់ទៅ៣-៤ឆ្នាំក៏ពិតមែនតែប្អូនស្រី ចាន់ឌីន ក៏តែងតែលេចមុខនៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់និងស្ថិតក្នុងអារម្មណ៍អ្នកគាំទ្រជានិច្ច។ លើសពីនេះទៅទៀត អ្នកគាំទ្រក៏តែងតែតាមដាននូវជីវិតឯកជនរបស់តារាស្រីចម្រៀងវ័យក្មេងរូបនេះមិនឲ្យដាច់ផងដែរ។

ក្នុងនោះ ត្បិតតែទើបមានវ័យទើប ១៦ឆ្នាំពិតមែន ប៉ុន្តែ ចាន់ឌីន ពិតជាមានការលូតលាស់ពេញរូបពេញរាងយ៉ាងឆាប់​រហ័ស​គួរឱ្យកត់​សម្គាល់ ជាពិសេសថ្មីៗនេះ នាងបានតុបតែខ្លួនក្នុងឈុតរ៉ូបពណ៌សយ៉ាងស្រស់ស្អាតមើលសឹងតែមិនចង់ស្គាល់ ដោយមានបន្ថែមមកុដពីលើផងនោះរឹតតែធ្វើឲ្យ ចាន់ឌីន កាន់តែស្អាតដូចព្រះនាងទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]