បរទេស៖ ឈុតសំលៀកបំពាក់ Balenciaga ពណ៌ខ្មៅពីក្បាលដល់ចុងជើងរបស់តារាទូទស្សនិ៍ Kim Kardashian ត្រូវបានគេនិយាយច្រើនបំផុតនូវប្រព្រឹត្តិការណ៍ Met Gala មានទាំងអ្នកមិនចូលចិត្ត និងថែមទាំងមានអ្នកស្រលាញ់ការលេងស្ទាយ៍របស់តារាស្រីរូបនេះផងដែរ។

បន្ថែមលើការជជែកវែកញែកហើយនោះ វាត្រូវបានលើកជាប្រធានបទ សម្លៀកបំពាក់របស់ Kim មួយនេះ​បានបំផុសឱ្យមានអនុស្សាវរីយ៍រាប់មិនអស់ ពាសពេញអ៉ីនធឺណែត រូបភាពរបស់នាង និងជាមួយប្អូនស្រី Kendall Jenner នៅពេលកម្រាលព្រំក្រហម ជាមួយរូបភាពមួយសន្លឹកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបភាពដែលគេបន្តការចែកចាយព្រោងព្រាត នៃសកម្មភាពគួរឲ្យអស់សំណើចនៃ Kim បានលើកដៃរបស់នាងឡើង ខណៈដែលតារាម៉ូដែល Kendall ធ្វើទឹករបៀបងឿងឆ្ញល់ មើលទៅពិតជាច្រលំថាអ្នកណា កំពុងនិយាយជាមួយនាង។

រូបថតនេះត្រូវបានអ្នកគាំទ្រធ្វើការបកស្រាយ ដោយធ្វើការច្នៃប្រឌិតតាម ខ្លឹមសាររបស់ពួកគេ​ ដែលបានបង្ហោះលើបណ្តាញសង្គម ទទួលបានការ គាំទ្រមិនឈប់ឈរ ជាមួយពាក្យពេជនិ៍ ដ៏លេងសើច គួបផ្សំទៅនឹងភាពស៊ីគ្នា ជាមួយរូបភាពទៀតនោះ​ ធ្វើឲ្យរូបនេះ ពិតពេញនិយមខ្លាំង នៅលើបណ្តាញអ៉ីនធឺណែត។

យ៉ាងណាមិញ ពេលនេះសមីខ្លួន បានចេញមុខបកស្រាយរូបភាពមួយនេះ ជាមួយអ្វីដែលកំពុងកើតឡើងនៅពេលដែលរូបថត ត្រូវបានថតដោយបង្ហាញថា នាងពិតជាមិនអាចមើលឃើញតាមរយៈការបិទមុខរបស់នាងឡើយ។

លើសពីនេះទៀតសោត មេម៉ាយកូន ៤ រូបនេះ បានពន្យល់នៅលើអ៉ីនស្តាក្រាមរបស់នាងថា Kendall កំពុងហៅឈ្មោះនាង ហើយនាងមិនអាចមើលឃើញថា ម្នាក់និយាយហ្នឹង ជាអ្នកណាទេ ប៉ុន្តែអ្វីដែលនាងបានដឹងច្បាស់នោះ រ៉ូបភ្លឺចែងចាំងរបស់ Kendall ទើបធ្វើឲ្យ Kim ចំណាំប្អូនស្រីរបស់ខ្លួនបាន៕

ប្រភព៖ https://www.instyle.com/

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian 
Kendall 
Kendall និង Kim
Kendall និង Kim ជាមួយរូបភាពធ្វើជា meme

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]