ភ្នំពេញ៖ តារាសម្ដែងស្រីសាច់សខ្ចី មានមន្តស្នេហ៍កញ្ញា គៀត សុវណ្ណាឡាង ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈមកទល់ពេលនេះ តារារូបនេះបានក្ដោបបានតំណែងជាតួឯកស្រីជានិច្ច។ ម្យ៉ាងនាងមានទាំងរូបសម្រស់ និងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ ជាពិសេស សម្ដែងបានគ្រប់តួអង្គតែម្ដង។
ប៉ុន្តែមិនថាយ៉ាងណា មួយរយៈពេលធំនេះ គេសង្កេតឃើញថា តារាស្រីរូបស្រស់ កញ្ញា សុវណ្ណាឡាង ហាក់បានស្ងាត់មុខពីសិល្បៈយូរក្រែល ក៏ព្រោះតែនាងសំងំប្រកបអាជីវកម្មផ្ទាល់ខ្លួន។ យ៉ាងណាមិញ បើនិយាយពីសម្រស់ គៀត សុវណ្ណាឡាង បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ សម្រស់របស់នាងមើលទៅនៅតែមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមិនមានការប្រែប្រួលសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នាថ្មីៗនេះ តារាចម្រៀងនិងសម្ដែងរូបនេះ បានទម្លាយរូបថតកាលពីជិត១០ឆ្នាំមុន ដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះមើលទៅទម្រង់រូបរាងរបស់រូបនាង មានការផ្លាស់ប្តូរតែ បន្តិចបន្តួចប៉ុណ្ណោះ មួយវិញទៀត តាមរយៈរូបថតនេះ រូបនាងត្រូវមហាជន កត់សម្គាល់ឃើញ មានភាពទាក់ទាញ់ ប្រិមប្រិយ និងគួរឲ្យស្រលាញ់ មិនចាញ់ពេលបច្ចុប្បន្ន ប៉ុន្មានទេ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]