កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៩ ខែកញ្ញា គឺជាថ្ងៃខួបកំណើតគម្រប់ ៣៦ ឆ្នាំ របស់តារាសម្តែងប្រុសល្បីឈ្មោះ លោក Song Joong Ki ហើយជាមួយគ្នានេះដែរ នេះក៏ជាថ្ងៃខួបកំណើតលើកទី ៣ បន្ទាប់ពីបានលែងលះជាមួយអតីតភរិយា តារាស្រី Song Hye Kyo ផងដែរ។
ដោយឡែក នៅខណៈពេលនេះ សាធារណជនជាច្រើន ពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំង និងចង់ដឹងថាតើ តារាស្រី Song Hye Kyo នឹងធ្វើអ្វីខ្លះនៅក្នុងថ្ងៃពិសេសរបស់អតីតស្វាមីថែមទៀតផង។ យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ មើលទៅ តារាស្រីរូបនេះ ហាក់លែងខ្វល់ពីរឿងចាស់ទៀតហើយ ដោយរូបនាងបានធ្វើឲ្យអ្នកគាំទ្រទាំងឡាយ បានឃើញថា រូបនាងមានការផ្លាស់ប្តូរ ព្រមជាមួយនឹងភាពសប្បាយរីករាយក្នុងរយៈពេល ២ ថ្ងៃចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី ១៩ ខែកញ្ញា តារាសម្តែងស្រីរូបនេះ ក៏បានបង្ហាញរូបថត ពេលទៅលេងឆ្នេរខ្សាច់ជាមួយតារារួមអាជីពពីរនាក់របស់នាងនៅក្នុងខ្សែភាពយន្តថ្មី គឺ តារាស្រី Choi Hee Seo និង តារាស្រី Park Hyo Joo ពោរពេញដោយភាពរីករាយ និងកំពុងធ្វើឱ្យអ្នកលេងអ៊ីនធឺណេតគិតថា ពេលនេះ នាងលែងខ្វល់ពីអតីតស្វាមីរបស់នាងទៀតហើយ ដោយផ្តោតទៅលើការកម្សាន្តជាមួយជីវិតរបស់នាងវិញម្ដង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]