កូរ៉េខាងត្បូង៖ យោងតាមអាជ្ញាធរប៉ូលីសនៅថ្ងៃទី ១៩ ខែកញ្ញាប៉ុស្តិ៍ប៉ូលីស Seocho ក្នុងទីក្រុងសេអ៊ូលបានចាប់ខ្លួនតារារ៉េបវ័យក្មេង NO: EL ពីបទបើកបរដោយគ្មានអាជ្ញាប័ណ្ណ ថែមទាំងមិនគោរពតាមការធ្វើតេស្តខ្យល់ដកដង្ហើម បូករួម រារាំងការបំពេញភារកិច្ចរបស់ប៉ូលីស ក្រោមច្បាប់ចរាចរណ៍ផ្លូវគោក។

តួយ៉ាងហេតុការណ៍មួយនេះ តាមរយៈសារព័ត៌មាន Star News បានរាយការណ៍ថាបានជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៨ ខែកញ្ញា ខណៈកំពុងតារាប្រុសរូបនេះ បើកបរនៅ Banpo-dong Seocho-gu ទីក្រុងសេអ៊ូល។ សំណាងល្អដែលគ្មាននរណាម្នាក់រងរបួសអំឡុងគ្រោះថ្នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារារ៉េបវ័យក្មេង NO: EL  លេចមុខនៅលើកម្មវិធី High School Rapper ហើយត្រូវបានគេស្គាល់ច្បាស់ថាជាកូនប្រុសរបស់ Jang Je Won ដែលជាសមាជិករដ្ឋសភាមកពីគណបក្សរួបរួមអនាគតដ៏ល្បីឈ្មោះម្នាក់ ក្នុងឆាកនយោបាយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

NO: EL 
NO: EL 
NO: EL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]