ចិន៖ តារាសម្ដែងស្រី Yang Mi គឺជាសិល្បករមួយរូប ដែលមានរូបសម្រស់ និងកាយសម្បទា គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងឧស្សាហកម្មកម្សាន្តចិន តែទោះជាយ៉ាងណា នៅលើបណ្តាញសង្គម រូបភាពដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ ក៏ត្រូវបានគេនិយាយថា គឺជាកែសម្រួលដោយ Photoshop និងកំពុងតែធ្វើឱ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ និងចង់ដឹងថាតើរូបភាពក្នុងជីវិតពិតរបស់នាង​ អាច​ប្រៀបដូចទៅនឹងរូបថតទាំងនោះដែរឬយ៉ាងណា។ 

ជាក់ស្ដែងង ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ ក៏បានបង្ហាញមានអត្ថបទមួយដែលត្រូវបានចាត់ទុកថា ជាចម្លើយចំពោះសំណួររបស់អ្នកគាំទ្រជាច្រើន ទៅលើរូបភាពដែលថតបាន តារាស្រី Yang Mi នៅពេលដើរឆ្លងកាត់ នៅក្នុងព្រឹត្តិការណ៍មួយដែលទើបនឹងកើតឡើងមិនយូរប៉ុន្មាននោះទេ ហើយនៅក្នុងនោះ ក៏បានបង្ហាញឲ្យឃើញពីភាពស្រស់ស្អាត និងរាងកាយពិតប្រាកដ ពោរពេញដោយភាពទាក់ទាញ និងមិនធ្វើឲ្យនាងរងភាពអាម៉ាស នៅក្នុងពេលដែលនាងកំពុងគ្រងតំណែងជាតារាលំដាប់ A មួយរូប ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកញ្ចក់កាមេរ៉ាធម្មតា ភាពស្រស់ស្អាតរបស់ Yang Mi រឹតតែបង្កភាពភ្ញាក់ផ្អើលថែមទៀត ជាមួយនឹងស្បែករលោង មុខមាត់គួរឱ្យស្រឡាញ់ និងរាងស្លីមតូជច្រឡឹង ដែលជាទីពេញចិត្តពីអ្នកគាំទ្រជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]