ហ្វីលីពីន: យោងតាមសារព័ត៌មានដ៏ល្បី លំដាប់ថ្នាក់ពិភពលោក Reuters បានធ្វើការចុះផ្សាយថា កំពូលស្តេចប្រដាល់ដ៏ល្បីរបស់ហ្វីលីពីន លោក Manny Pacquiao បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីននៅឆ្នាំក្រោយនេះ បន្ទាប់ពីបានប្រកាសប្រឆាំងនឹងអំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាល ដែលធ្វើឲ្យមហាជន និងជាពិសេសប្រជាជនហ្វីលីពីនដែលជាអ្នកនិយមគាំទ្រលោកមានការភ្ញាក់ផ្អើលជាខ្លាំង។
សូមរំលឹកផងដែលថា លោក Manny Pacquiao កើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងទីក្រុង Kibawe ប្រទេសហ្វីលីពីន។ លោកមានកម្ពស់១.៦៦ម៉ែត្រ និងទម្ងន់៦៦គីឡូក្រាម។ លោកត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាកំពូលអ្នកប្រដាល់ ក្រោយទទួលបានជោគជ័យជាច្រើនលើកកាលពីពេលកន្លងទៅ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]