រាជធានីភ្នំពេញ ៖ ពិតណាស់ សព្វថ្ងៃនេះ នរណាៗក៏បានស្គាល់ពីប្រជាប្រិយភាពរបស់ តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម គ្រប់ៗគ្នាដែរ មិនតែប៉ុណ្ណោះ មានមហាជនជាច្រើន បានចាប់អារម្មណ៍ពី ជីវិតឯកជនរបស់តារារូបនេះជាខ្លាំង។

ជាមួយគ្នានេះ ក្នុងជីវិតគ្រួសារ តារាចម្រៀងស្រីរូបនេះ ទទួលបានចំណងដៃកូនចំនួន២នាក់ ដែលកូនប្រុសច្បង ធំកំលោះស្កូក កម្ពស់ខ្ពស់ជាងអ្នកម៉ាក់បាត់ទៅហើយ បើសម្រស់វិញគឺ សង្ហាមិនចាញ់តារានោះឡើយ ហើយបើក្រឡេកទៅមើលកូនស្រីពៅ របស់តារាចម្រៀងជើងចាស់រូបនេះវិញ មួយពព្រិចភ្នែកសោះ ពេលនេះ ធំដឹងក្តីបាត់ ស្រស់ស្អាតតាំងពីក្មេង ដូចបងប្រុសដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីនៅក្មេងខ្ចីមែន តែកូនស្រីពៅ អ្នកនាង ខាត់ សុឃីម មានទឹកមុខស្រស់តាំងពីតូច បូកបញ្ចូលនឹងសម្បុរស្រអែមបែបខ្មែរទៀតនោះ កាន់តែស្រស់ស្អាតថែមឡើងមួយកម្រិតទៀត ដែលធ្វើឲ្យ មហាជនជាច្រើន ទប់ចិត្តមិនលួចសរសើរមិនបាន នៅក្មេងស្រស់ស្អាតបែបនេះហើយ ចុះទម្រាំតែ ធំដឹងក្តីជាងនេះ ក្លាយជាក្រមុំនោះ ដឹងតែ ស្រស់ស្អាតមិនចាញ់ អ្នកម៉ាក់ប្រាកដណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង ខាត់ សុឃីម
   អ្នកនាង ខាត់ សុឃីម និងស្វាមី
   អ្នកនាង ខាត់ សុឃីម និងគ្រួសារ
   អ្នកនាង ខាត់ សុឃីម និងគ្រួសារ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]