កូរ៉េខាងត្បូង៖ បន្ទាប់ពីការបង្ហាញមុខជាប្រវត្តិសាស្ត្រនៅព្រឹត្តិការណ៍ Met Gala ឆ្នាំ ២០២១ សមាជិក Rosé ក្រុមចម្រៀងដ៏ល្បី BLACKPINK បានចំណាយពេលយ៉ាងតិចជិតមួយសប្តាហ៍នៅសហរដ្ឋអាមេរិក។

តួយ៉ាង តារាស្រីកើតឆ្នាំ ១៩៩៧រូបនេះ នៅតែបន្តក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមនៅសប្តាហ៍នេះ រហូតមកដល់ថ្ងៃនេះ (១៩ កញ្ញា) Rosé មានវត្តមាននៅអាកាសយានដ្ឋាន នៅទីក្រុងញូវយ៉ក ដើម្បីត្រលប់ទៅកូរ៉េវិញដោយបញ្ចប់ដំណើរកម្សាន្តរបស់នាងនៅអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ សមាជិកសម្លេងបានក្នុងក្រុមរូបនេះ បណ្តាលឱ្យមានភាពច្របូកច្របល់នៅអាកាសយានដ្ឋានជាមួយនឹងភាពស្រស់ស្អាត និងចែងចាំងរបស់នាងទោះបីជានាងបានពាក់ម៉ាសក៏ដោយ។ សក់ពណ៌ទង់ដែងលេចធ្លោ និងអាកប្បកិរិយាប្រណិតដូចជាក្មេងស្រីមកគ្រួសារអភិជនទៀតផងនោះ បានធ្វើឲ្យ Rosé រឹតតែគួរឱ្យចាប់អារម្មណ៍។

ជាពិសេសបើទោះជាស្លៀកពាក់ជិតឈឹងយ៉ាងណាក្តី តារាស្រីរូបនេះ នៅតែបង្ហាញពីគុណសម្បត្តិនៃរាងកាយខ្ពស់របស់នាងជើងវែងស្ដើងជាមួយនឹង ចង្កេះតូច។ តាមរយៈរូបថតដែលថតដោយអ្នកគាំទ្រនិងមិនបានកែសម្រួល Rosé នៅតែស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល លើសពីនេះ ដំណើរដែលដើរដូច អ្នកបង្ហាញម៉ូដអាជីព ពិតជាស៊ីគ្នាទៅនឹង កម្ពស់តារាស្រីរូបនេះតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Rosé
Rosé
Rosé
Rosé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]