កំពង់ស្ពឺ: កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមការការ​ដឹកនាំ​ចង្អុល​ណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ និង​បានការ​សម្របសម្រួល​នីតិវិធី​ពី​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ ខេត្តកំពង់ស្ពឺ បាន​បន្ដ​ស្រាវជ្រាវ និង​សហការ​ជាមួយ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ បាន​នៅ​គោលដៅសង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ រួច​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ​។

ផ្អែកតាមចម្លើយសារភាពនៅចំពីមុខសមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​ទទួលស្គាល់​ពី​សកម្មភាព​បោកប្រាស់​នារី និង​ស្ដ្រី​មួយចំនួន តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook គឺ​ពិតជា​បានធ្វើ​សកម្មភាព ដោយផ្ទាល់ និង​ចេះ​ជំនាញ​យ៉ាងពិត​ប្រាកដ​។ បច្ចុប្បន្ន ខ្លួន​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក ចំនួន ១៥ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​នារី និង​ស្ដ្រី​មួយចំនួន អោយ​លង់​ជឿជាក់ថា ខ្លួន​ជា​ប្រុស​ស្អាត និង​ជា​អ្នកមាន​ចិ​ត្ដ​ស្មោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកការលួងលោមពីសំណាក់ជនខិលខូចមួយចំនួនក្នុងបណ្តាញសង្គម៕

ជនល្មើស
សារបោកប្រាស
ជនល្មើស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]