បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យកម្រិតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង នឹងអាចបឈានដល់បង្កជាផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ផ្ទះ និងផលដំណាំទៀតផង។

ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មានស្រុកមង្គលបូរី បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់បន្តជាប់ៗគ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើតាមបណ្តាលដងស្ទឹងនៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃធ្វើអោយកម្រិតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង នឹងអាចបង្កផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ផ្ទះ និងផលដំណាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា បន្ថែមការប្រុងប្រយ័ត្នជាមួយនឹងគ្រោះធម្មជាតិនេះ ដោយអាចនឹងបង្កជាបញ្ហាជាយថាហេតុបានផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សេចក្តីប្រកាសរបស់រដ្ឋបាលស្រុកមង្គលបូរី
ទិដ្ឋភាពទឺកឡើងនៅ ស្រុកមង្គលបុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]