ថៃ៖ គឺជាគូស្វាមីភរិយា ដែលបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយ រវាង តារាប្រុស លោក Push និង ភរិយា Jooy Warataya ដែលតែងតែមានភាពផ្អែមល្ហែមនឹងគ្នាមិនផ្លាស់ប្ដូរ ប៉ុន្តែក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កំពុងរង់ចាំពីដំណឹងល្អដែលជាទាយាទនៅក្នុងគ្រួសាររបស់អ្នកទាំងពីរ​​​​​ ព្រោះមកទល់នឹងពេលនេះ  ប្ដីប្រពន្ធអ្នកទាំងពីរមិនទាន់ទទួលបានកូនប្រុសស្រី ជាចំណងដៃនៅឡើយទេ។ 

ដោយឡែក កាលពីថ្មីៗនេះ តារាប្រុសទាំងពីរដួងនេះ ក៏បានមកចូលរួមនៅក្នុងកម្មវិធីមួយ ដើម្បីបើកបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនជាមួយនឹងរឿងរ៉ាវដែលប្ដីប្រពន្ធរបស់អ្នកទាំងពីរមិនទាន់មានកូនប្រុសស្រីណាម្នាក់មកចាប់កំណើត ​បន្ទាប់ពីបានរៀបការនឹងគ្នាយូរហើយនោះទេ ហើយនៅក្នុងនោះដែរ តារាស្រី Jooy បានសារភាពថា មានពេលមួយដែលនាងលួចគិតថានាងប្រហែលជាមិនអាចមានកូនបានទេ និងគិតថាតើវាពិតជាពិបាកខ្លាំងឬយ៉ាងណា។ នាងក៏បានរៀនវិទ្យាសាស្ត្រដោយដឹងថាអ្វីជាការចាប់ផ្តើមនៃការមានកូន ។ មិនត្រឹមតែប៉ុណ្ណោះ រឿងមួយនេះបានធ្វើឱ្យតារាស្រីរូបនេះ យំជាមួយនឹងស្វាមីខ្លួនរហូតដល់ទៅ ៣ ដង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ចំពោះ លោក Push ក៏បានបង្ហើបដែរថា ភរិយារបស់លោក ពិតជាបានព្យាយាមយ៉ាងខ្លាំង ទាំងការរៀបចំរាងកាយ និងបញ្ហាផ្សេងទៀត ព្រមទាំងបានចាក់ថ្នាំរំញោចចូលក្នុងពោះរបស់ខ្លួនជារៀងរាល់ថ្ងៃ។ រហូតដល់ទីបញ្ចប់ អ្នកទាំងពីរក៏បានប្រាប់ថា ប្រសិនបើថ្ងៃណាមួយ វាមិនក្លាយជាអ្វីដែលយើងបានសង្ឃឹមទុកនោះ វាក៏មិនមានបញ្ហាអីដែរ ដោយប្ដីប្រពន្ធមួយគូនេះក៏អាចរស់នៅជាមួយគ្នាតែពីរនាក់យ៉ាងសប្បាយរីករាយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]