រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្មីៗនេះ លើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍នឹង ក្លីបវីដេអូខ្លីមួយ ដែលក្នុងនោះ គេឃើញ សមត្ថកិច្ចម្នាក់ទ្រោបនៅមុខលើ Pirusពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987មួយគ្រឿង ជាមួយគ្នានេះ បុគ្គលមួយចំនួន បានបញ្ចេញមតិមិនពិរោះ ស្របពេល មិនទាន់ដឹងហេតុការណ៍ពិតប្រាកដ ដោយភាគច្រើន គិតថានេះជា សកម្មភាពនៃការផាកពិន័យ។
ដោយសារតែមាន ការយល់ច្រលំយ៉ាងច្រើន ក្រោយឃើញ វីដេអូខ្លីមួយនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ស្រាយបំភ្លឺចំពោះករណីនេះ គឺដោយសារតែ អ្នកបើកកររថយន្តនោះឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន គឺ មានបញ្ហាសុខភាព ស្របពេលដែល មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ កំពុងតែធ្វើអន្តរាគមន៍សម្រួលកកស្ទះចរាចរណ៍នៅគោលដៅ ម្តុំបឹងកក់ ហើយសមត្ថកិច្ចរូបនោះ បានធ្វើសញ្ញាឲ្យ រថយន្តបុរសរូបនោះ ទៅម្ខាងតែផ្ទុយទៅវិញ រថយន្តនោះនៅតែទៅមុខតិចៗ ព្រោះដោយសារតែ ងងឹតមុខ ស្រវាំងភ្នែក ដូច្នេះដើម្បីការពារសុវត្ថិភាពខ្លួននោះ មន្ត្រីសមត្ថកិច្ចក៏បាន ទ្រោបខ្លួននៅមុខរថយន្តនោះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយឃើញស្ថានភាពដូច្នេះ បងប្អូន អ្នកធ្វើដំណើរខណៈនោះ ខ្លះបានស្រែក ខ្លះស៊ីផ្លេ ទើបធ្វើឲ្យ បុរសរូបនោះភ្ញាក់ស្មារតីឡើងវិញ ទើបបញ្ឈប់រថយន្ត។ ក្រោយកើតហេតុរួច កម្លាំងការិយាល័យនគរបាលចរាចរណ៍បានចុះ ទៅត្រួតពិនិត្យ ហើយនាំខ្លួន បុរសបើកបរមកពិនិត្យជាតិស្រវឹង (គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ មិនតែប៉ុណ្ណោះ អ្នកបើកបរបានទទួលស្គាល់កំហុសខ្លួន ព្រមទាំងធ្វើកិច្ចសន្យា រួចថតវីដេអូដោយផ្ទាល់ ដើម្បីសុំទោសដល់មហាជន ផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]