រាជធានីភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង កែវ ពេជ្រពិសី បានវះកាត់សម្រាលកូន មុនកាលកំណត់។ កាលពីមុន អ្នកនាង ធ្លាប់បានប្រាប់ថា អ្នកនាងនឹងសម្រាលកូន នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ។
បើតាមសំណេររបស់ អ្នកនាង កែវ ពេជ្រពិសី បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម ដែលមានខ្លឹមដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបផងដែរថា អតីតតារាសម្តែង កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដា លោកពៅ សម្បតិ ជិត១ឆ្នាំកន្លះហើយ ហើយនេះគឺការប្រសូតបានកូនប្រុសនេះ គឺកើតចេញពីកាដូនៃចំណងស្នេហាដ៏ស្មោះស្ម័គ្រ រវាងតារាសម្តែងដ៏ស្រស់ស្អាតរូបនេះ និង ស្វាមីរបស់របស់អ្នកនាង។
សូមរំលឹកដែរថា អ្នកនាង កែវ ពេជ្រពិសី មានកន្លងចោមរោមច្រើន ដែលចង់ស្ពានមេត្រីសាងស្នេហ៍ជាមួយអ្នកនាង ទាំង បុរសជាមន្ត្រីរាជការ មានឋានៈខ្ពស់ ហើយប្រសិនជាបើ អ្នកនាង ពេជ្រពិសី ចង់បានងារជាជំទាវ នោះវាមិនលំបាកឡើយសម្រាប់នាង។ តែក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍អូស្រ្តាលីជាង១០ឆ្នាំ រហូតដល់ទីបំផុត នាងបានជួបនូវស្នេហាពិត ដែលជាបុរសអាណិកជនខ្មែរមកពីកាណាដា មកដល់សព្វថ្ងៃនេះ។
ក្នុងនោះ អ្នកនាង កែវ ពេជ្រពិសី ធ្លាប់ឱ្យអ្នកយកព័ត៌មានដឹងថា នាងមិនដែលចង់ប្រាថ្នាចង់បានប្ដីជាមន្ដ្រីធំ ឬចង់បានងារជំទាវនោះទេ ព្រោះអ្នកនាង ប្រាថ្នាចង់បានត្រឹម គ្រួសារមួយដែលសាមញ្ញមានប្ដី និងកូនរស់នៅជុំគ្នានោះ នាងរស់នៅពេញចិត្តណាស់ទៅហើយ។ តែយ៉ាងណា អ្នកនាង កែវ ពេជ្រពិសី មានតែចូលរួមអបអរចំពោះនារីដទៃដែលបានងារជាជំទាវ ដោយសារតែពួកគាត់មានសំណាង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]