បន្លែ និងផ្លែឈើពណ៌សក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមិនចាញ់បន្លែ និងផ្លែឈើពណ៌ចម្រុះទេ។ បន្លែ និងផ្លែឈើពណ៌សមានផ្ទុកសារធាតុ anthoxanthins, allicin, ប៉ូតាស្យូម, ហ្វូឡាត និងវីតាមីន C ។ ខាងក្រោមជាអត្ថប្រយោជន៍នៃការញុំាបន្លែ និងផ្លែឈើពណ៌ស។
១. ជួយការពារបេះដូង និងសរសៃឈាម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារធាតុប៉ូតាស្យូមនៅក្នុងបន្លែ និងផ្លែឈើពណ៌សជួយសរសៃប្រសាទ និងសាច់ដុំរបស់យើងឱ្យធ្វើការ ដែលល្អចំពោះដំណើរការបេះដូង។ ប្រសិនបើយើងមានបញ្ហាតម្រងនោម យើងត្រូវកម្រិតការញុំាសារធាតុប៉ូតាស្យូម ឬពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។ សារធាតុ Anthoxanthins និង allicin នៅក្នុងបន្លែ និងផ្លែឈើពណ៌សក៏ជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុលដែលធ្វើឱ្យបេះដូងយើងធ្វើការបានស្រួល។
២. ប្រឆាំងមហារីក
សារធាតុ Anthoxanthins នៅក្នុងបន្លែ និងផ្លែឈើពណ៌សអាចជួយកាត់បន្ថយហានិភ័យនៃការកើតមហារីក។ ឯហ្វូឡាតក៏ជួយកាយយើងឱ្យចៀសផុតពីការផ្លាស់ប្តូរកោសិកាដែលអាចនាំឱ្យកើតមហារីកដែរ។
៣. ពង្រឹងប្រព័ន្ធការពាររាងកាយ
បន្លែ និងផ្លែឈើពណ៌សមានផ្ទុកវីតាមីន C ដែលជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងមេរោគ មុនពេលយើងឈឺ។
បន្លែពណ៌សមានដូចជា ខ្ទឹមស ខ្ទឹមបារាំង ដំឡូងបារាំង ឆៃថាវ ផ្កាខាត់ណា ផ្សិត ពោតស មើមប៉ិគួៈ។ល។ ឯផ្លែឈើពណ៌សរួមមាន ផ្លែចេក សារី ប៉ែសសាច់ស ពុទ្រា ស្រកានាគសជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]