បរទេស៖ នៅថ្ងៃទី ១៨ ខែកញ្ញាកន្លងទៅនេះ តារាស្រី ២ ដួង Dua Lipa និង Bella Hadid ត្រូវបានគេប្រទះឃើញ ធ្វើដំណើរទៅផ្ទះរបស់ តារាស្រី Gigi Hadid នៅឯញូវយ៉ក ហើយបើយោងតាមសារព័ត៌មានបរទេសមួយបានឲ្យដឹងថា អ្នកទាំងពីរបានទៅចូលរួមពិធីខួបកំណើតគម្រប់ ១ ឆ្នាំ របស់កូនស្រីដំបូង Gigi Hadid និងស្វាមី លោក Zayn Malik ផងដែរ។ 

យ៉ាងណាមិញ បើទោះបីជា តារាស្រីទាំងពីររូបនេះ គ្រាន់តែទៅចូលរួមពិធីខួបកំណើតក៏ពិតមែន តែការតុបតែងខ្លួនពិតជាមានភាពលេចធ្លោ ជាមួយនឹងសម្លៀកបំពាក់ដ៏ប្រណិតនិងមានភាពទាន់សម័យ ដូចជាទៅចូលរួមព្រឹត្តិការណ៍ណាមួយ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តារាស្រី Bella Hadid មានភាពទាក់ទាញយ៉ាងខ្លាំង នៅតាមដងផ្លូវ ខណៈពេលដែលបានពាក់អាវយឺតពណ៌ខ្មៅ បង្អួតដើមទ្រូង ដែលធ្វើឲ្យអ្នកនិយមលេងអ៊ិនធើណេតជាច្រើនបានគិតថា នាងហាក់ដូចជាកំពុងដើរលើវិថីដើរម៉ូដ ផងដែរ។ ចំពោះ Dua Lipa វិញ ក៏មិនចាញ់គ្នាប៉ុន្មាននោះទេ ដែលបានធ្វើឲ្យអ្នកទស្សនារឹតតែភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានជ្រើសរើសសំលៀកបំពាក់ខ្លី ដែលបង្ហាញពីរាងចង្កេះនិងជើងដ៏វែងរបស់ខ្លួនយ៉ាងទាក់ទាញជាទីបំផុត៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Bella Hadid
Bella Hadid
Dua Lipa
Dua Lipa
Dua Lipa និង​ Bella Hadid
Dua Lipa និង​ Bella Hadid
Dua Lipa និង​ Bella Hadid
Dua Lipa និង​ Bella Hadid
Dua Lipa និង​ Bella Hadid
Dua Lipa និង​ Bella Hadid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]