ចិន៖ ដោយសារតែភាពស្រស់ស្អាតទាកទាញ តារាស្រីជំនាន់ថ្មី Ju Jingyi បានបណ្តាលឱ្យប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកនិយមលេងអ៊ិនធើណេតជាច្រើន ផ្ទុះការចាប់អារម្មណ៍រហូតដល់នាងត្រូវបានគេវាយតម្លៃថា ធ្លាប់ឆ្លងកាត់នូវការកែសម្ផស្ស ប៉ុន្តែ តារាសម្តែងរូបនេះ មិនដែលធ្វើការអត្ថាធិប្បាយអំពីពាក្យចចាមអារាមមួយនេះនោះទេ។ 

ដោយឡែក កាលពីពេលថ្មីៗនេះ គេហទំព័រដ៏ល្បី បានចែករំលែកនូវរូបភាពដ៏កម្រ ពីអ្នកម្ដាយរបស់ តារាស្រី Ju Jingyi កាលពីនៅក្មេងវ័យ ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូលមកកោតសរសើរ បន្ទាប់ពីបានមើលឃើញថា រូបសម្រស់របស់ម្តាយតារាសម្តែងស្រីរូបនេះ ពិតជាមានភាពស្រស់ស្អាតទាក់ទាញ ប្រៀបដូចជាសម្រស់តារាល្បីៗ នាសព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រូបថតរបស់ Ju Jingyi ដែលកំពុងតែនៅក្នុងដៃម្តាយរបស់នាង ក៏ទទួលបានការយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍ទៅលើផ្ទៃមុខដ៏ស្រស់ស្អាត ច្រមុះខ្ពស់ ពីម្ដាយរបស់នាង ដែលធ្វើឲ្យនៅលើបណ្តាញសង្គម បានបន្សល់ទុកនូវសារសរសើររាប់មិនអស់ ដោយបានលើកឡើងថា Ju Jingyi ពិតជាបានទទួលហ្សែនសម្រស់ពីម្តាយរបស់នាង ផងដែរ៕ .

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi 
Ju Jingyi 
Ju Jingyi 
Ju Jingyi 
ម្ដាយ Ju Jingyi កាលពីក្មេង
ម្ដាយ Ju Jingyi កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]