ផ្លែសូដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិផ្អែម។ ផ្លែសូដា សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3 វីតាមីន B1 និងជាតិសរសៃ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការញុំាផ្លែសូដា។
១. ជំនួយភ្នែកនិងសក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារធាតុបេតាការ៉ូទីននៅក្នុងផ្លែសូដាត្រូវបានបំប្លែងទៅជាវីតាមីន A ពេលចូលដល់រាងកាយយើង។ វីតាមីន A ជួយឱ្យភ្នែកយើងមើលច្បាស់នៅពេលយប់ និងការពារភ្នែកស្ងួត។ លើសពីនេះទៅទៀតវាជួយការពារភ្នែកពីជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកចុះខ្សោយ ដែលអាចបណ្តាលឱ្យងងឹតភ្នែក។ វីតាមីន A ក៏ជួយឱ្យសក់ភ្លឺរលោង និងក្រាស់ដែរ។
២. ការពារការខ្វះគ្រាប់ឈាម
ជាតិដែកនៅក្នុងផ្លែសូដាជួយផលិតអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកនាំអុកស៊ីសែនឆ្លងកាត់ចរន្តឈាមទៅគ្រប់កោសិការបស់រាងកាយ។ ដូច្នេះការញុំាផ្លែសូដាជួយឱ្យយើងមានកម្លាំង។
៣. ជួយឱ្យឆ្អឹងរឹងមាំ
ផ្លែសូដាសម្បូរទៅដោយកាល់ស្យូម និងផូស្វ័រដែលល្អចំពោះសុខភាពឆ្អឹង។ ឯជាតិដែកនៅក្នុងផ្លែ សូដាក៏មានតួនាទីក្នុងការផលិតកោសិកាឈាមក្រហមដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍរាងកាយ និងឆ្អឹងដែរ។
៤. បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម
វីតាមីន B3 នៅក្នុងផ្លែសូដាមានតួនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះវាជួយសម្រួលដល់ការបំលែងទៅជាថាមពល។
៥. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ
បរិមាណវីតាមីន C នៅក្នុងផ្លែសូដាអាចជួយការពារ និងព្យាបាលជំងឺផ្តាសាយ និងគ្រុនផ្តាសាយបាន។
៦. ជំនួយខួរក្បាល
បរិមាណជាតិដែកនៅក្នុងផ្លែសូដាក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាលផងដែរ។ ជាលទ្ធផលខួរក្បាលអាចដំណើរការបានល្អ និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺចាស់វង្វេង ។
៧. ជំនួយសន្លាក់ និងឆ្អឹងខ្ចី
វីតាមីន B3 នៅក្នុងផ្លែសូដាជួយបង្កើនភាពបត់បែនរបស់សន្លាក់ និងជួយបង្កើតឆ្អឹងខ្ចី។ សារធាតុកាល់ស្យូម និងផូស្វ័រនៅក្នុងផ្លែសូដាក៏ជួយក្នុងការបំបាត់ជំងឺរលាកសន្លាក់ដែរ។
៨. ជំនួយដល់ការរំលាយអាហារ
ជាតិសរសៃនៅក្នុងផ្លែសូដាជួយសម្រូលដល់ចលនាពោះវៀន ដែលធ្វើឱ្យយើងងាយក្នុងការបន្ទោបង់។ ជាតិសរសៃក៏ជួយគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាម និងជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ចេញពីរាងកាយយើងផងដែរ។
ចំណុចគួរដឹង
- ថ្វីត្បិតតែផ្លែសូដាផ្តល់ប្រយោជន៍ច្រើនដល់សុខភាព តែយើងត្រូវកម្រិតបរិមាណញុំាដែរ ព្រោះការញុំាផ្លែសូដាច្រើនធ្វើឱ្យស្បែកយើងប្រែទៅជាពណ៌លឿង។
- មនុស្សមួយចំនួនអាចអាលែកហ្ស៊ីនឹងផ្លែសូដា
- ផ្លែសូដាមានកាឡូរីខ្ពស់ ប្រសិនបើយើងកំពុងសម្រកទម្ងន់គួរចៀសវាងផ្លែឈើនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]