បរទេស៖ កាលពីពេលថ្មីៗនេះសារព័ត៌មាន Daily Mail បានចុះផ្សាយនូវរូបថតជាច្រើនសន្លឹករបស់តារាចម្រៀង Selena Gomez នៅពេលទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Los Angeles ។
តួយ៉ាងក្នុងរូបភាពទាំងនោះ តារាចម្រៀងរូបនេះបានចំណាយពេលចុងសប្តាហ៍ញ៉ាំអាហារ និងជជែកជាមួយមិត្តភក្តិបន្ទាប់ពីមមាញឹកក្នុងការផ្សព្វផ្សាយរឿងរបស់នាងបានថត ដែលបានចូលរួមសម្តែងកាលពីថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឱ្យកត់សម្គាល់ដែរ សម្រស់ដ៏ល្បីល្បាញ ដែលធ្លាប់ជាទេពធីតានៃសម្រស់ របស់ហូលីវូដ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ជាមួយនឹងការឡើងទម្ងន់ដែលមិនធ្លាប់មានពីមុនមក។ នាងបានបង្ហាញខ្លួនជាមួយនឹងខោអាវរលុងៗបែបសាមញ្ញ គួបផ្សំទៅនឹងមុខទទេ គ្មានការផាត់មុខសូម្បីតែបន្តិច។
ទៀតសោត រូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលនិងមុខមូលហើមបែបនេះ របស់ម្ចាស់បទ «Lose You To Love Me» បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះ រូបនាងមិនស្ទាក់ស្ទើរ ក្នុងការពាក់អាវខ្លីខើត បង្ហាញចង្កេះធំគួរសម នៃការឡើងគីឡូរបស់នាងឡើយ។
ប៉ុន្តែវាជាការពិតដែលថាបើទោះបីជានាងមានរាងស្លីមស្អាត ឬក៏ឡើងទម្ងន់បែបនេះ និងបង្ហាញពីចំណុចខ្វះខាតរាប់សិបក៏ដោយ តារាស្រីវ័យ ២៩ឆ្នាំរូបនេះ នៅតែត្រូវបានអ្នកគាំទ្រជាច្រើនកោតសរសើរចំពោះមុខមាត់ស្អាតនិងលក្ខណៈធម្មជាតិលេចធ្លោ បើទោះបីជាមុខរបស់នាងសភាពរាងមានសាច់ តែមើលទៅ ម៉ាប់ៗ ឃ្យូតៗ គួរឲ្យគ្រឺតតែម្តង៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]