ភ្នំពេញ៖ ជាការពិតណាស់កាលពីពីរបីថ្ងៃ កន្លងទៅនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេលោក អ៊ីណូ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែលោកបានបង្ហោះវីដេអូនៅក្នុងថ្ងៃរៀបការរបស់លោក ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែលមិនមែនជាអ្នកសិល្បៈ។

យ៉ាងណាមិញ ទោះបីជា មានឈ្មោះជាតារាល្បី ការរកស៊ីកាក់កបខ្លាំងយ៉ាងដូច្នេះមែន តែមិនធ្លាប់ដែល លេចឮដំណឹងថា តារាប្រុស អ៊ីណូ ធ្លាប់មានដៃគូ ឫបង្ហាញភាពស្និទស្នាលជាមួយនឹង នារីរូបណាឡើយ តែផ្ទុយទៅវិញ ថ្មីៗនេះ បណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំង ក្រោយរូបលោក ទម្លាយរូបថតសំពះផ្ទឹមជាមួយនឹង នារីម្នាក់ ថែមទាំងមាន ចាស់ទុំចងដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នឹងសរសើរនោះ បើតាមរូបភាពដែលភរិយារបស់លោកតែងបង្ហោះនោះនាងគឺជាអ្នកអ្នកសម្លៀកបំពាក់ លើសពីនេះថែមទាំងមានសម្រស់ស្អាត សាច់សខ្ចីច្រមុះស្រួច មើលទៅមានអត្តចរិតល្អថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

អ៊ីណូ និង ភរិយា
អ៊ីណូ និង ភរិយា
អ៊ីណូ និង ភរិយា
 ភរិយា អ៊ីណូ
 ភរិយា អ៊ីណូ
 ភរិយា អ៊ីណូ
 ភរិយា អ៊ីណូ
 ភរិយា អ៊ីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]