ភ្នំពេញ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញគណនេយ្យ និងទីផ្សារ និងក្រុមការងារនៃសមាគមអ្នកទីផ្សារកម្ពុជាក្នុងយុគសម័យឌីជីថលនេះ នឹងនាំនិស្សិត អ្នកទីផ្សារ និងអ្នកជំនួញកម្ពុជាចូលរួមកម្មវិធីសិក្ខាសាលាទីផ្សារលំដាប់ពិភពលោករយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ Electronic World Marketing Summit (eWMS)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សWorld Marketing Summit ជាកម្មវិធីសិក្ខាសាលាទីផ្សារលំដាប់ពិភពលោកដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងដោយស្ថាប័ន Philip Kotler។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សាធារណជនទូទាំងពិភពលោកបានស្វែងយល់បន្ថែមអំពីការធ្វើជំនួញ និងទីផ្សារ និងការវិវឌ្ឍន៍នូវបច្ចេកវិទ្យាចុងក្រោយ ដែលក្នុងនោះមានប្រធានបទប្រមាណជាង៣០ ដែលមានទំនាក់ទំនងជាមួយទីផ្សារ និងជំនួញ ហើយប្រធានបទជាង៦០ ដែលនឹងអធិប្បាយអំពីវិស័យផ្សេងៗ ជាពិសេសទាក់ទងជាមួយបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មក្រោយពេលស្ថានភាពកូវីដ១៩ ថយចុះ ហើយស្ថានភាពប្រទេសទូទាំងពិភពលោកប្រសើឡើងវិញ ដោយមានវាគ្មិនលំដាប់ពិភពលោកចំនួនជាង៩០នាក់ អ្នកចូលរួមមានចំនួនជាង ១០០ប្រទេសនៅទូទាំងពិភពលោក។
ជាក់ស្ដែងឆ្នាំ២០២១ នេះ ជាឱកាសដ៏កម្រ និងវិសេសវិសាលសម្រាប់សាធារណជន បញ្ញាវ័ន្ដ អ្នកទីផ្សារ និងមន្រ្ដីរាជការកម្ពុជា ក្នុងយុគសម័យឌីជីថលដែលមានបំណងស្វែងយល់បន្ថែមអំពីជំនាញទីផ្សារ និងការធ្វើជំនួញ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គា បូរ៉ា ជាអ្នកជំនាញគណនេយ្យ និងទីផ្សារ ហើយលោកក៏បានបន្ដថា អ្នករៀបចំកម្មវិធីនឹងដាក់បញ្ចូលសមាសភាពវាគ្មិន១រូបពីប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ដោយសារតែបញ្ហាវិបត្តិសកលកូវីដ១៩ សិក្ខាសាលាឆ្នាំនេះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលអ្នកចូលរួមអាចទស្សនាវីដេអូទាំងអស់ឡើងវិញក្នុងរយៈពេល១ខែពេញតែម្ដង បន្ទាប់ពីការបញ្ចប់សិក្ខាសាលារយៈពេល២ថ្ងៃ ហើយអ្នកចូលរួមនឹងទទួលបានសញ្ញាបត្របញ្ជាក់ពីការចូលរួមកម្មវិធីដែលចេញដោយស្ថាប័ន Philip Kotler រួមជាមួយសៀវភៅ THE BIG BANG BOOK ជំនាន់ចុងក្រោយចំនួន១ក្បាល។
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានបំណងចង់ចូលរួមកម្មវិធីសិក្ខាសាលាលំដាប់ពិភពលោកមួយនេះ ការទិញសំបុត្រ សូមលោកអ្នកផ្ទេរប្រាក់តាមរយៈធនាគារ ABA ឈ្មោះគណនី Kea Bora, លេខគណនី 081888826 រួចសូមដាក់បញ្ជាក់ឈ្មោះ និងលេខទូរស័ព្ទអ្នកចូលរួម តម្លៃសំបុត្រត្រឹមតែ 39 ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។
ដោយបញ្ហាវិបត្តិសាកល ថវិកាមួយចំនួនដែលបានមកពីអ្នកចូលរួម ស្ថាប័ន Philip Kotler នឹងចូលរួមបរិច្ចាគទៅកាន់ពិភពលោក តាមរយៈអង្គការសុខភាពពិភពលោកក្នុងការបញ្ជាទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីជាជំនួយឧបត្ថម្ភទៅកាន់ប្រទេសក្រីក្រដទៃផ្សេងទៀត៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.worldmarketingsummitgroup.org/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]