រាជធានីភ្នំពេញ ៖ ពិតណាស់ បន្ទាប់ពីបាន បញ្ចប់ការប្រកួតក្មវិធី Miss Cosmos World ឆ្នាំ២០១៨ សព្វថ្ងៃនេះ កញ្ញា ហ្វា ហ្វា កាន់តែមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈ មិនថាទាំងការងារ ជាតារាម៉ូដែល ព្រមទាំងការងារថតខ្សែភាពយន្តផងដែរ។
ទន្ទឹមនឹងនេះ តារាស្រីរូបនេះ មានរូបសម្បត្តិកាន់តែទាក់ទាញ ពីមួយថ្ងៃទៅមួយថ្ងៃ ស្បែកកាន់តែភ្លឺថ្លា ហើយមុខមាត់វិញ កាន់តែស្រស់បស់ គ្រាន់តែក្រឡេកមួយភ្លែតក៏ដឹងថា សម្រស់គឺស្អាតឆ្ងាយដាច់ ពេលចូលសិល្បៈកាលដំបូងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗ តារាស្រីរូបនេះ ត្រូវបានហ្វេនៗសម្គាល់ឃើញយ៉ាងច្បាស់ថា មានដើមទ្រូងមូលខ្លង់ ប្លែកឆ្ងាយជាងពីមុន ជាងនេះទៅទៀត គេក៏បានឃើញវីដេអូខ្លីមួយ ដែលបង្ហោះចេញពីគណនី TikTok របស់តារាស្រីរូបនេះ ដោយឃើញ មានរុំដើមទ្រូង ហើយហាក់កំពុងសម្រាកនៅលើគ្រែអ្នកជំងឺ ដែលធ្វើឲ្យមហាជន ល្បីថា តារាស្រីរូបនេះ គឺបានកែដើមទ្រូង ដើម្បីឲ្យមើលទៅ កាន់តែទាក់ទាញជាងមុន។
ទោះបីជា យ៉ាងនេះក្តី ការកែសម្ផស្សនេះ ក្លាយជារឿងធម្មតាទៅហើយ សម្រាប់មនុស្សស្រី ជាពិសេសគឺ តារាៗនេះតែម្តង ដែលភាគច្រើន សុទ្ធតែធ្លាប់ឆ្លងកាត់មុខកាំបិត ព្រោះរឿងសម្រស់នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]