តៃរ៉ាន់៖ ថ្មីៗនេះ តារាស្រីសម្ដែងស្រី Chen Yihan បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលនៅក្នុងនោះដែរ នាងក៏បានបង្ហាញឲ្យឃើញពីរូបរាងនិងសម្រស់ដ៏ប្លែកភ្នែកគួរឲ្យកត់សម្គាល់ និងធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។ 

ជាមួយគ្នានេះដែរ ទស្សនិកជនជាច្រើន ពិតជាផ្ដោតការយកចិត្តទុកដាក់ទៅលើសម្រស់នៅលើផ្ទៃមុខរបស់តារាស្រីរូបនេះ ដែលហាក់ដូចជាមានការធ្លាក់ចុះយ៉ាងខ្លាំង ព្រមជាមួយនឹងរូបរាងស្គមស្គាំងជាងមុន ភ្នែកធំជ្រៅ ជាពិសេស កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ នៅពេលដែលបានដឹងថា តារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះកូនទី ២ តែបែរជាមានរាងកាយស្គមបែបនេះទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Chen Yihan ហាក់មើលទៅមិនមានភាពស្រស់ស្រាយដូចកាលពីមុន ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញក្ដីបារម្ភចំពោះបុគ្គលិកលក្ខណៈរបស់នាង បែបនេះ ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា Chen Yihan គឺជាសិល្បករស្រីមួយរូបដែលមានភាពល្បីល្បាញ នៅក្នុងខ្សែភាពយន្តជាច្រើន ជាមួយនឹងសម្រស់ដ៏ទាក់ទាញ បើទោះបីពេលនេះ នាងមានវ័យកាន់តែជ្រេរទៅហើយ តែក៏នៅទទួលបានការតាមដានពីអ្នកគាំទ្រជាច្រើន ផងដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម​៖ 

Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]