ហ្វីលីពីន៖ ស្តេចប្រដាល់ហ្វីលីពីន លោក Manny Pacquiao បានប្រកាសលាចាកពីសង្វៀនប្រដាល់ ក្នុងនាមជាអ្នកប្រដាល់ដ៏ល្បីល្បាញមួយរូប នៅក្នុងពិភពលោក ក្រោយពីលោកបានប្រកាសចូលរួមការបោះឆ្នោតប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ២០២២ ខាងមុខនេះ។
សូមរំលឹកផងដែរថា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ថ្មីៗនេះ កំពូលស្តេចហ្វីលីពីនរូបនេះ បានបញ្ជាក់ប្រាប់ តារាសម្តែងស្រី Toni Gonzaga ជាភាសាហ្វីលីពីន នៅលើបណ្តាញយូធូបរបស់នាង ឈ្មោះ Toni Talks។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោក Manny Pacquiao បានថ្លែងថា ការងារជាអ្នកប្រដាល់ ត្រូវបញ្ចប់ហើយ ពីព្រោះខ្ញុំស្ថិតនៅក្នុងអាជីពនេះយូរយារណាស់ហើយ ហើយគ្រួសារខ្ញុំបាននិយាយ វាគ្រប់គ្រាន់ហើយ។ កាលពេលដែល ខ្ញុំបន្តប្រដាល់ ពីព្រោះ ខ្ញុំមានការស្រលាញ់អាជីពកីឡាប្រដាល់ជាខ្លាំង។
លោក Pacquiao ដែលបានប្រកាសថា រូបលោក កំពុងឈរឈ្មោះជាប្រធានាធិបតី ស្ថិតនៅក្រោមគណបក្ស PDP-Laban របស់សមាជិកនិងសមាជិកព្រឹទ្ធសភាលោកKoko Pimentel កាលពីថ្ងៃអាទិត្យ បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនចាកចេញពីប្រដាល់ទេ។
ហើយលោកមានប្រសាសន៍បែបនេះថា៖ ខ្ញុំនឹងគាំទ្រអ្នកប្រដាល់ដទៃទៀតដើម្បីឱ្យយើងមានជើងឯកម្តងទៀត ។ស្តេចប្រដាល់ Pacquiao ដែលជាម្ចាស់ជើងឯកឯកត្តជនប្រដាល់ពិភពលោកទាំងប្រាំបី បានជួយអ្នកប្រដាល់ហ្វីលីពីនជាយូរមកហើយ តាមរយៈការផ្សព្វផ្សាយរបស់សមាជិកសភារបស់លោក ដឹកនាំដោយ Sean Gibbons។
ក្នុងនោះ នៅក្នុងប្រទេសហ្វីលីពីន អ្នកប្រដាល់ដែលឈរជើងប្រកួតនៅលើអន្តរជាតិ មានដូចជា អ្នកប្រដាល់ជើងឯក World Boxing Bantamweight (WBO) លោក Johnriel Casimero ស្តេចប្រដាល់សេរីអន្តរជាតិ លោក Jerwin Ancajas ៕
ប្រភព៖ Rappler
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]