កូរ៉េខាងត្បូង៖ យោងតាមទិន្នន័យដែលចេញដោយ Billboard នៅថ្ងៃទី ២០ ខែកញ្ញាបទចម្រៀងទោលដំបូងរបស់តារាចម្រៀងទោល Lisa ក្រុម BLACKPINK ដែលមានចំណងជើងថា «LALISA» បានប្រឡូកចូលក្នុង Billboard Hot 100 នៅលេខរៀងទី ៨៤ ។
លើសពីនេះ តារាស្រីជនជាតិថៃរូបនេះ ក៏បានចូលក្នុងតារាង Billboard Global 200 និង Billboard Global (មិនរួមបញ្ចូលទឹកដីអាមេរិក) នៅចំណាត់ថ្នាក់លេខ ២ គ្រាន់តែនៅពីក្រោយបទចម្រៀង «Stay» របស់ The Kid LAROI និង Justin Bieber ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងបន្ទាប់ពីការចេញផ្សាយបទរបស់តារាស្រីកើតឆ្នាំ ១៩៩៧រូបនេះ បានបំបែកឯតទគ្គកម្មជាច្រើន ជាមួយនឹងអាល់ប៊ុមចំនួន ៧៣៦.២២១ ដែលត្រូវបានលក់ក្នុងរយៈពេលតែ ៧ ថ្ងៃ បានក្លាយជាតារាចម្រៀងស្រីដែលមានការលក់អាល់ប៊ុមខ្ពស់បំផុតនៅសប្តាហ៍ដំបូងលើសពីការលក់របស់ក្រុមរបស់ខ្លួនទៅទៀត ។
បន្ថែមពីនេះ MV «LALISA» ក៏បានឈានដល់ចំនួនអ្នកមើល ១០០ លានដង បន្ទាប់ពីការចេញផ្សាយត្រឹមតែ ២ថ្ងៃ ជួយឱ្យនាង បំបែកឯតទគ្គកម្មរបស់អ្នកចម្រៀងទោលដែលមាន MV ចុចចូលមើលលឿនបំផុតរហូតដល់ ១០០ លានដង ដែលកំណត់ត្រានេះ កាន់កាប់ដោយតារាចម្រៀងលេងមាឌ PSY ក្នុង MV «Gentleman»៕
ចូលរួមអបអរសមិទ្ធផលថ្មីរបស់ តារាចម្រៀង Lisa ផងដែរ!
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]